Créditos
Artistas intérpretes
Sos Math
Intérprete
COMPOSICIÓN Y LETRA
Sos Math
Composición
Producción e ingeniería
The CVMA Inc
Producción
Letra
ស្រណោះភ្នំស្រីដី កំពង់សៀម
ខេត្តកំពង់ចាម ស្នាមទន្លេអុំ
យុគជីវិតអើយ ព្រាត់ហើយទ្រនំ
ស្នេហាឧត្តម រូបខ្ញុំឃ្លាតឆ្ងាយ
ស្រណោះចុងថ្នល់ខ្យល់បក់អឺ ឱ្យពរ
ស្រណោះជ្រោយថ្ម ទីលំហែកាយ
ឱ!ព្រៃដើមច័ន ទំនប់បឹងស្នាយ
ចិត្តខ្ញុំឥតណាយ នៅនឹកគ្រប់គ្រា
ស្នេហ៍ខ្ញុំគេស្អប់ បង្កាច់បង្ខូច
កូនចៀមសែនតូច កណ្ដាលហ្វូងមារ
នំចាំងតែផ្អែម ស្ករគ្មានមុខងារ
កំសាកស្នេហា ល្អតែសម្ដី
កោះប៉ែនសែនធំ ខ្ញុំដើរធ្លាក់ទឹក
ស្នេហ៍អើយបងនឹក ទុកជាទ្រឹស្ដី
បាញ់អកល្អជាង កាត់ទោសកវី
បងស្រឡាញ់ស្រី បងអាងចិត្តស្មោះ
ស្នេហ៍ខ្ញុំគេស្អប់ បង្កាច់បង្ខូច
កូនចៀមសែនតូច កណ្ដាលហ្វូងមារ
នំចាំងតែផ្អែម ស្ករគ្មានមុខងារ
កំសាកស្នេហា ល្អតែសម្ដី
កោះប៉ែនសែនធំ ខ្ញុំដើរធ្លាក់ទឹក
ស្នេហ៍អើយបងនឹក ទុកជាទ្រឹស្ដី
បាញ់អកល្អជាង កាត់ទោសកវី
បងស្រឡាញ់ស្រី បងអាងចិត្តស្មោះ
Written by: Sos Math

