Canciones más populares de Pen Ran
Créditos
ARTISTAS INTÉRPRETES
Pen Ran
Intérprete
COMPOSICIÓN Y LETRA
Ly Va
Letra
PRODUCCIÓN E INGENIERÍA
The Cambodian Vintage Music Archive Inc
Producción
Letra
គិតទៅជីវិត ស្ថិតនៅមិនទៀង
ជួនផ្គរជួនភ្លៀង កណ្ដាលជលសារ
ប្រៀបបាននឹងទូក រសាត់ដល់ណា
ឬក៏ប្រាថ្នា មិនដល់កោះត្រើយ
ឱកោះត្រើយ សែនសុខអើយ
មើលទៅជើងមេឃ មេឃសែនខ្ពស់ឆ្ងាយ
ដូចសង្ឍឹមផ្កាយ ដែលម្ដាយប៉ង
ឈប់យំទៅកូន អាសូរម្ដាយផង
ឱមាសស្នេហ៍ស្នង ឈប់យំទៅថ្លៃ
ឈប់ទៅ ឱ្យម្ដាយស្បើយទុក្ខ
កូនអើយកូនចាំ បណ្ដាំម្ដាយ
មិនដែលជិនណាយ តណ្ហាបុរស
សម្លាប់ស្នេហ៍ម្ដាយ រស់សែនក្រៀមក្រោះ
បើគ្មានអាឡោះ អស់ហើយក្ដីសុខ
មាសអើយធំឡើង ទ្រនំម្ដេចក្ដី
តាំងចិត្តខន្តី ថាត្រូវសងសឹក
សងសាច់សងឈាម ឪពុកឧក្រិដ្ឋ
ដែលផ្ដាច់ជីវិត ស្នេហ៍ម្ដាយអ្នក
និស្ស័យ ស្នេហ៍ពីបុព្វេ
កូនអើយកូនចាំ បណ្ដាំម្ដាយ
មិនដែលជិនណាយ តណ្ហាបុរស
សម្លាប់ស្នេហ៍ម្ដាយ រស់សែនក្រៀមក្រោះ
បើគ្មានអាឡោះ អស់ហើយក្ដីសុខ
មាសអើយធំឡើង ទ្រនំម្ដេចក្ដី
តាំងចិត្តខន្តី ថាត្រូវសងសឹក
សងសាច់សងឈាម ឪពុកឧក្រិដ្ឋ
ដែលផ្ដាច់ជីវិត ស្នេហ៍ម្ដាយអ្នក
និស្ស័យ ស្នេហ៍ពីបុព្វេ
Written by: Ly Va