Canciones más populares de ខេម
Créditos
ARTISTAS INTÉRPRETES
ខេម
Canto
COMPOSICIÓN Y LETRA
ដា ភ្លេង
Composición
ង៉ូវ សូរិន
Letrista
ហុឹម សុភា
Letrista
PRODUCCIÓN E INGENIERÍA
ដា ភ្លេង
Ingeniería de grabación
Letra
អេី...ហាអេី...អេីងអេីយ...អេី...អេីងអេីយ... ឈឺចិត្តអេីយហួសថ្លែង ទុក្ខមុឺនសែនណែនសម្ដីអេីយ! ទុក្ខធំប៉ុនភ្នំ យំស្ទេីរតែក្ស័យ មហាជ្រៅក្រៃ ផ្ទៃសាគរ កូនប្រុសខ្ញុំត្រូវក្សិណក្ស័យ ប្រពន្ធរីងរៃ ឈឺសឹងតែសូន្យអេីយ! គ្មានសិទ្ធិមេីលថែ នៅក្បែរមាសស្ងួន សុំកប់សពកូន បានផ្ទាល់ដៃ។
មិត្ដដេតអេីយ!ឫស្យា ឥតមេត្តាចិត្តអប្រិយ គ្មានចិត្តជាមនុស្ស អាឡោះអាល័យ សន្ដានព្រៃផ្សៃ ចិត្តរុកកួន ទុកមនុស្សដូចសត្វ បាត់ករុណា កាត់មនោសញ្ចេតនាប្រពន្ធកូនអេីយ! កាំភ្លេីងជាប់ដៃចង់ប្រល័យសូន្យ នឹកភ្ញាក់ដាស់ខ្លួនយល់ពីកិច្ចការ អេីយ! ។
មកដល់អេីយ! ផ្លូវស្ងាត់ ចង់កម្ចាត់ពីកាយា តែជាតិជាធំខ្លាចខូចការ ទោះវាមរណាចំណេញអី ត្រឹមតែមានឈ្មោះ គឺជាឃាតករ នឹកឡេីងអាសូរប្រពន្ធថ្លេីមថ្លៃអេីយ! ទឹកភ្នែកដូចឈាមក្រៀមក្រំក្រៃ សូមអូនអភ័យដល់ប្ដីផងអេីយ! ហាអេីងអេីយ! សូមអូនអភ័យដល់ប្ដីផង។
អេី...អេី...អេីង...អេីយ! សាច់ញាតិអេីយ!គេវិញ មាត់ទន្ទេញថានឹកកន្លង អេីយ ...អេីយកន្លងអេីយ! បានជិះឆ្លងកាត់ចូលលេងប្អូនបង ឥតក្ដីសៅហ្មង គិតដល់ចិត្តគេអេីយ! ចិត្តអីឫស្យាខ្លាំងម្លេះទេ ប្រពន្ធកូនគេធ្វេីជាហីអេីយ! ចិត្តបាបបិទបាំង ខ្លាំងដេីម្បីអ្វី ពាក្យពោលរាល់ថ្ងៃស្អីអង្គការអេីយ! ។
ពេលនេះអេីយ!ដល់ក មិនបន្ដនាំឲ្យក្ដៅផ្សាអេីយ...អេីយឲ្យក្ដៅផ្សាអេីយ រុញទូកបណ្ដោយទឹក យុទ្ធវិធីអស្ចារ្យ ជួសយកបន្លាពីក្នុងកែវភ្នែកអេីយ! ទុកនាំអំពល់ខ្វល់ច្រេីនអនេក កន្លងទូលរែកព្រមអភ័យអេីយ! បេីឲ្យនៅទៀតនាំតែចង្រៃ ដកចោលដូចស្ពៃចេញពីអង្គភាពអេីយ! ។
មួយម៉ោងអេីយគ្រប់ហេីយ កុំនៅឆ្លងឆ្លេីយមកបន្តទៀតអេីយ...មកបន្តទៀតអេីយ! អាចផ្ទុះសង្គ្រាមរំលងអាធ្រាត ពេលនេះគួរឆ្លៀតចេញទៅឲ្យឆាប់អេីយ! តិចថាស្ដាយក្រោយខ្ញុំមិនប្រាប់ នេះគឺជាច្បាប់សឹកយោធាអេីយ យកមនុស្សម្នាក់ទៅតាមការពារ មិត្តដេតអេីយ! លាកុំវិលត្រលប់អេីយ! មិត្តដេតអេីយ! ទៅចុះកុំឲ្យយេីងជាប់កម្មពៀរអេីយ! ។
Written by: ង៉ូវ សូរិន, ដា ភ្លេង, ហុឹម សុភា