Incluido en

Créditos

ARTISTAS INTÉRPRETES
គង់ ឌីណា
Canto
COMPOSICIÓN Y LETRA
Pen Chamreun
Pen Chamreun
Composición
PRODUCCIÓN E INGENIERÍA
Tin Hor Kit
Tin Hor Kit
Producción

Letra

ស្មានមិនត្រូវ រកស្មានមិនត្រូវ
ពីចិត្តពៅ ដែលនៅក្មេងខ្ចី
បានស្គាល់គ្នា ក្នុងគ្រាដ៏ខ្លី
ចិត្តស្រី តើប្រណីបងទេ?
ដួងនេត្រា វាចាហាស្តី
ក៏មានន័យ ចោទលើក្តីស្នេហ៍
ទ្រូងកង្វល់ អំពល់សែនទ្វេ
តើឲ្យរៀមគ្នេរគិតយ៉ាងណា
ហាប្រាប់មិនបាន ប្រាណរែងខ្លោចផ្សា
មានតែទេវតា ទើបដឹងថា
ចិន្តាស្នេហ៍លើស្រី ជាយូរមកហើយ
ស្មានមិនត្រូវ រកស្មានមិនត្រូវ
បើនាងនៅអឹមអៀនមិនឆ្លើយ
ចិត្តសែនខ្វល់ អំពល់ឥតស្បើយ
ព្រោះគ្មាន ចម្លើយឲ្យទុកចិត្ត
ហាប្រាប់មិនបាន ប្រាណរែងខ្លោចផ្សា
មានតែទេវតា ទើបដឹងថា
ចិន្តាស្នេហ៍លើស្រី ជាយូរមកហើយ
ស្មានមិនត្រូវ រកស្មានមិនត្រូវ
បើនាងនៅអឹមអៀនមិនឆ្លើយ
ចិត្តសែនខ្វល់ អំពល់ឥតស្បើយ
ព្រោះគ្មាន ចម្លើយឲ្យទុកចិត្ត
ព្រោះគ្មាន ចម្លើយឲ្យទុកចិត្ត
Written by: Pen Chamreun, Sinn Sisamouth
instagramSharePathic_arrow_out