Créditos
Artistas intérpretes
Ros Sereysothea
Intérprete
COMPOSICIÓN Y LETRA
Ros Sereysothea
Composición
Producción e ingeniería
Ros Sereysothea
Producción
Letra
គូ... អឺយ គូ... កម្ម
មិនមែនគូគាប់
គូធ្លាប់ងឺ ស្រឡាញ់
ភ្លេចវិញម្ដេចបាន
មិនគួរ គថ្លង់
សោះខ្វាក់ខ្វិនខ្វង់ ឆោតល្ងង់ទៀតចុះ
ខ្លាចហើយទ្វីបមនុស្ស
សាងទោស សាងខុសគ្មានអនិច្ចា
ស្មោះដូចកង្រី
ប្រែមានទោសភ័យ ដូចនាងសេដា
ជីវិតចាញ់សត្វសារិកា
វាចាពិរោះម្ចាស់យល់ចិត្តបាន
សាច់ឈាម រំជួយ
រលួយរលេះ ប្រេះទ្រូងឥឡូវ
ថ្ងៃត្រង់ខែប្រាំងសែនក្ដៅ
កាត់ខ្សាច់គ្មានស្មៅ ក្ដៅស្ទើររលាយ
ទឹកលើស្លឹកឈូក
ពស់វែកដំបូក ចឹកឱ្យបែកខ្ចាយ
ឆ្អែតហើយ ទឹកភ្នែកលាយបាយ
ឆ្អែតហើយ រូបកាយរងកម្មអឺយ
យល់ចិត្តខ្ញុំផង យល់ចិត្តខ្ញុំផង
ដែលផ្សង សុំតែសុខសោះ
ម្ដេចបានទោស ឱ្យខុសឱ្យទុក្ខ
ខ្ញុំនឹកឃើញហើយ
ខ្ទមជរាអើយ ខ្ទមសុខ
ខ្ញុំចាំបណ្ដាំឪពុក
ថ្ងៃនេះទៅមុខ សល់តែខ្ទមទេ
ឱ! ខ្ទមអើយខ្ទម
សូមអ្នកទទួលរូបខ្ញុំវិញផង
ខ្ញុំសុំសច្ចាផ្សង
បំណងស្លាប់រស់ ជាមួយអ្នកហើយ
ស្មារលាទីក្រុង
លុះសង្ខារបង់ មិនចង់ជួបឡើយ
សមុទ្រមនុស្សប្រាក់មាសអឺយ
ខ្ពើមហើយលាហើយ កុំចង
ពៀរ... ខ្ញុំ
Written by: Ros Sereysothea

