Clip vidéo

ផ្ការីកលើមេឃ - រស់ សេរីសុទ្ធា | Ros Sereysothea
Regardez ផ្ការីកលើមេឃ - រស់ សេរីសុទ្ធា | Ros Sereysothea sur YouTube

Crédits

INTERPRÉTATION
Ros Sereysothea
Ros Sereysothea
Interprète
COMPOSITION ET PAROLES
ម៉ៅ វិណ្ណា
Paroles/Composition

Paroles

វាចាបុរសផ្អែមដូចទឹកឃ្មុំ
ដូចមានមន្ដអាគមន៍ផ្លុំសណ្ដំដួងចិត្តស្ត្រី
បញ្ជោរបញ្ចើចថ្នាក់ថ្នមសម្ដី
ពាក្យពេចន៍សឹងមានន័យ
ទូលំទូលាយវែងឆ្ងាយ
វាចាបុរសពុំខុសគ្នាទេ
ចង់លួងលោមពាក្យស្នេហ៍
ប្រើសម្ដីជាកលឧបាយ
ចេះរៀបរាប់ឃ្លាចាប់មេឃនឹងផ្កាយ
ធ្វើអត្ថាធិប្បាយពាក្យឃ្លាគ្មានអវសាន្ត
ចេញពាក្យសម្ដដីសសើរថាល្អឥតខ្ចោះ
មើលទៅសែនស្រស់
ស្រស់ណាស់ឥតគេផ្ទឹមបាន
សមទាំងអស់រាងរៅទាំងប្រាណ
បើវាសនាត្រូវបាន
ថ្នាក់ថ្នមពុំឱ្យមានហ្មង
បើពិតជាស្ម័គ្រស្មោះលើរូបស្រី
សូមមេត្តាលកលៃចូលដណ្ដឹងតាមច្បាប់កន្លង
ជាតិខ្មែរមានប្រពៃណីច្បាប់ផង
សូមប្រុសកុំរំលងព្រោះគេមានម៉ែរក្សា
វាចាបុរសផ្អែមដូចទឹកឃ្មុំ
ដូចមានមន្ដអាគមន៍ផ្លុំសណ្ដំដួងចិត្តស្ត្រី
បញ្ជោរបញ្ចើចថ្នាក់ថ្នមសម្ដី
ពាក្យពេចន៍សឹងមានន័យ
ទូលំទូលាយវែងឆ្ងាយ
វាចាបុរសពុំខុសគ្នាទេ
ចង់លួងលោមពាក្យស្នេហ៍
ប្រើសម្ដីជាកលឧបាយ
ចេះរៀបរាប់ឃ្លាចាប់មេឃនឹងផ្កាយ
ធ្វើអត្ថាធិប្បាយពាក្យឃ្លាគ្មានអវសាន្ត
ចេញពាក្យសម្ដីសសើរថាល្អឥតខ្ចោះ
មើលទៅសែនស្រស់ ស្រស់ណាស់ឥតគេផ្ទឹមបាន
សមទាំងអស់រាងរៅទាំងប្រាណ
បើវាសនាត្រូវបាន
ថ្នាក់ថ្នមពុំឱ្យមានហ្មង
បើពិតជាស្ម័គ្រស្មោះលើរូបស្រី
សូមមេត្តាលកលៃចូលដណ្ដឹងតាមច្បាប់កន្លង
ជាតិខ្មែរមានប្រពៃណីច្បាប់ផង
សូមប្រុសកុំរំលងព្រោះគេមានម៉ែរក្សា
Written by: Mau Vinna
instagramSharePathic_arrow_out