Crédits
Paroles
ស្នេហា ម្ចាស់ចិន្ដាអូន
ម្ដេចស្រពោន សូន្យសម្ដីហើយ
នៅឋានណា មេត្តាឆ្លើយ
ព្រះចន្ទរះ រះវិញហើយ
ហេតុម្ដេចឡើយបាត់រូបបង
ទឹករលកបោកទៅកៀនណា?
សូមមេត្តាប្រាប់រូបខ្ញុំផង
ខ្ញុំសូមផ្ដាំ បណ្ដាំស្នេហ៍ស្នង
សូមប្រុសបងអ្នកវិលវិញ
ខ្ញុំរង់ចាំ ខ្ញុំរង់ចាំថ្លៃ
ក្រោមរស្មីនៃព្រះចន្ទភ្លឺថ្លា
ខ្ញុំសូមផ្ដាំ ផ្ដាំតាមខ្សែវាតា
ឱស្នេហា ម្ដេចឡើយអភ័ព្វ
ទឹកសមុទ្រវែងផុតឆ្ងាយទៅ
ចិត្តខ្ញុំនៅចាំប្រុសពៅ គ្មានភ្លេច
នឹកស្រណោះ នឹកឃើញអស់ ពាក្យពេចន៍
នឹកគ្មានភ្លេច គូនិរាស
ខ្ញុំរង់ចាំ ខ្ញុំរង់ចាំថ្លៃ
ក្រោមរស្មីនៃព្រះចន្ទភ្លឺថ្លា
ខ្ញុំសូមផ្ដាំ ផ្ដាំតាមខ្សែវាតា
ឱស្នេហា ម្ដេចឡើយអភ័ព្វ
ទឹកសមុទ្រវែងផុតឆ្ងាយទៅ
ចិត្តខ្ញុំនៅចាំប្រុសពៅ គ្មានភ្លេច
នឹកស្រណោះ នឹកឃើញអស់ ពាក្យពេចន៍
នឹកគ្មានភ្លេច គូនិរាស
Written by: Voy Ho

