Clip vidéo

Clip vidéo

Crédits

INTERPRÉTATION
Sinn Sisamouth
Sinn Sisamouth
Interprète
Pen Ran
Pen Ran
Interprète
COMPOSITION ET PAROLES
Sinn Sisamouth
Sinn Sisamouth
Paroles/Composition
Voy Ho
Voy Ho
Paroles/Composition
PRODUCTION ET INGÉNIERIE
Sinn Sisamouth
Sinn Sisamouth
Production

Paroles

យប់យន់ស្ងាត់សូន្យ អូននឹកបងទេ? អឺយ!
យប់នេះដួងខែ រះតែម្នាក់ឯង
ព្រួយអើយព្រួយ កណ្ដោចកណ្ដែង
អូនអើយអូន បងនៅម្នាក់ឯង
ឱ្យបងថ្លែង ទុក្ខប្រាប់អ្នកណា
ស្រឡាញ់គ្នាណាស់ យើងទាំងពីរប្រាណ អឺយ!
បាត់មុខមិនបាន រលឹកនឹកគ្នា
ដូចជាយប់ ពឹងដួងចន្ទ្រា
ដូចមច្ឆាពឹងគង្គា
ឱ!ពុំងា បងនឹកអូនណាស់
ឱះឱ!ធម្មជាតិ ពេលរាត្រីស្ងាត់
ខ្ញុំមានវិបត្តិ ឱ្យចិត្តកាត់យ៉ាងណា ហុឺ
បើតាមមាតា គឺត្រូវបែកសង្សារ
បែកទាំងឱរ៉ា អួលណែន
ចិត្តបងដដែល ដូចពាក្យបងស្បថ អឺយ!
មិនដែលនឹកក្បត់ បន្តិចសោះឡើយ
ដួងចិត្តបង ជូនអូនអស់ហើយ
គ្មានអ្វីឡើយ ក្រៅពីស្រឡាញ់
គឺស្រលាញ់ ពេញមួយជីវិត
នឹកឃើញទាំងអស់ អនុស្សាវរីយ៍ អឺយ!
ដែលយើងទាំងពីរ ខំសាងសន្សំ
មេឃរលាយ ឬភ្នំរលំ
ក៏មិនអាចបង្ខំចិត្តខ្ញុំ
ឱ្យភ្លេចម៉ុម បាន... ឡើយ!
Written by: Mok Chhoeun, Sinn Sisamouth, Sive Son, Svay Sam Eua, Tep Sokhom, Voy Ho
instagramSharePathic_arrow_out

Loading...