Apparaît dans

Crédits

INTERPRÉTATION
Pen Ran
Pen Ran
Interprète
COMPOSITION ET PAROLES
សំនៀង ឬទ្ធី
Paroles/Composition

Paroles

អញ្ជើញមើលហ្ន៎! ពពួកនារី
សម័យមីនីស្លៀកសំពត់ខើច លោកតាលោកយាយនិយាយគ្នាសើច
តែក្មេងៗនៅមិនស្ងើច សុំឱ្យរឹតតែខើចទៀត
ឱ! នារីមីនីសំពត់ខើច
សូមអញ្ជើញសើចកុំខឹងធ្វើអ្វី បើគេមើលច្រើន គឺជាជោគជ័យ
ពាក្យផ្អើលចិនស៊ីវីល័យ សម័យនារីមីនី ហ៊ីបភី!
ខ្លះខំលាបប្រេងកោររោមស្រមូវ ខ្លះទៅជួលជាងឱ្យបកស្រកា
អ្នកខ្លះគូរគំនូរជាសញ្ញា ញ៉ាំចំណីនៅឯផ្សារ
បោះយុថ្កាឈរជានិច្ច ម្តេចមិនហ៊ានអង្គុយ?
អញ្ជើញសម្លឹងមើលល្វែងខាងក្រោម
ក្រាលក្បាលចង្កោមអុជក្បាលដែកគោល កំភួនជើងធ្លាក់ត្រយ៉ូងចេកយោល
សម័យចេញក្បាលដែកគោល គួរពោលថាអស្ចារ្យដែរ ជយោ!

Written by: សំនៀង ឬទ្ធី
instagramSharePathic_arrow_out