Titres les plus populaires de Sinn Sisamouth
Paroles
សេះផាយទៅ សេះផាយទៅ ផាយទៅហើយ
កែវបងអើយ! នាងគយគន់សព្វបុប្ផា
រីករហង់ រីករហង់ ពេញព្រឹក្សា
នាំចិន្ដា កែវស្នេហាឱ្យរីករាយ
ចិត្តរៀមស្មោះ ចំពោះពិតតែលើស្រី
សូមប្រណី កុំបោះបង់ ណាឆោមឆាយ
មើលបក្សីសត្វមានគូ សើចសប្បាយ
ពុំមានណាយ ឆ្ងាយពីគ្នា ទេឡើយណា
ផ្ផ្ការីក រីកស្គុសស្គាយ
ពណ៌ឆើតឆាយ រាយសម្ផស្ស គួរស្នេហា
ដូចជា សម្រស់ភក្ត្រា
ដែលទេវតា ចារមកជាគូនឹងបង
កាលណាផ្កា ផ្កានេះរីក រីកជាថ្មី
សូមបានស្រី ជួបជាគូ ជាគូគ្រង
សែនសុខុមលើទ្រនំគ្មានសៅហ្មង
ជាមួយបង លុះដល់សូន្យ ក្បូនសង្ខារ
សេះផាយទៅ សេះផាយទៅ ផាយទៅហើយ
ប្រុសបងអើយ! បងគយគន់សព្វបុប្ផា
រីករហង់ រីករហង់ ពេញព្រឹក្សា
នាំចិន្ដា ប្រុសស្នេហាឱ្យរីករាយ
ចិត្តអូនស្មោះ ចំពោះពិតលើប្រុសថ្លៃ
សូមប្រណី កុំបោះបង់ ណាឆោមឆាយ
មើលបក្សីសត្វមានគូ សើចសប្បាយ
ពុំមានណាយ ឆ្ងាយពីគ្នា ទេឡើយណា
ផ្ផ្ការីក រីកស្គុសស្គាយ
ពណ៌ឆើតឆាយ រាយសម្ផស្ស គួរស្នេហា
ដូចជា សម្រស់ភក្ត្រា
ដែលទេវតា បានចារមកជាគូគ្រង
កាលណាផ្កា ផ្កានេះរីក រីកជាថ្មី
ដូចសម្តីប្រុស សច្ចាហើយណាបង
អូនសប្បាយរីករាយចិត្ត ឥតសៅហ្មង
ជាមួយបង លុះដល់សូន្យ ក្បូនសង្ខារ
Written by: Sisamouth Sinn