Crédits

INTERPRÉTATION
Sinn Sisamouth
Sinn Sisamouth
Interprète
COMPOSITION ET PAROLES
ស្វាយ សំអឿ
Paroles/Composition

Paroles

រូបក៏ល្អ សាច់ក៏សនៅក្មេងខ្ចី
នាងឈ្មោះអ្វី?
សូមប្រណីប្រាប់បងផង
ចោលកួចស្មា សែនសង្ហាអាវវាលខ្នង
តើបានបង ឬបានគេជាគូគ្រង?
សម្រស់ថ្មី បងឃើញស្រីសែនស្រយុត
ដូចទឹកក្រុត ឆក់ឱ្យស្លុតហើយនួនល្អង
ពេលញញឹម សង្ឃឹមថាបានរូបបង
អូនប្រែខ្នង ធ្វើឱ្យបងរឹតតែស្ម័គ្រ
ជាតិនេះ សច្ចាថា
សូមជួបផ្កា សូមជួបផ្កា កំពង់ប្រាក់
រូបអូន នេះជាអន្ទាក់
ទាញកន្ទ្រាក់ បើបងមិនស្ម័គ្រ ជាក់ជាមិនបាន
កំពង់ប្រាក់ អូននៅលាក់លៀមធ្វើអ្វី?
ចំប៉ាខ្ចី សូមប្រណីផងកល្យាណ
បងឈានជើងចោលរូបអូន ម្ដេចនឹងបាន
សូមឧទាន តែមួយម៉ាត់សោះបងខ្វល់
រូបក៏ល្អ សាច់ក៏សនៅក្មេងខ្ចី
នាងឈ្មោះអ្វី?
សូមប្រណីប្រាប់បងផង
ចោលកួចស្មា សែនសង្ហាអាវវាលខ្នង
តើបានបង ឬបានគេជាគូគ្រង?
សម្រស់ថ្មី បងឃើញស្រីសែនស្រយុត
ដូចទឹកក្រុត ឆក់ឱ្យស្លុតហើយនួនល្អង
ពេលញញឹម សង្ឃឹមថាបានរូបបង
អូនប្រែខ្នង ធ្វើឱ្យបងរឹតតែស្ម័គ្រ
ជាតិនេះ សច្ចាថា
សូមជួបផ្កា សូមជួបផ្កា កំពង់ប្រាក់
រូបអូន នេះជាអន្ទាក់
ទាញកន្ទ្រាក់ បើបងមិនស្ម័គ្រ ជាក់ជាមិនបាន
កំពង់ប្រាក់ អូននៅលាក់លៀមធ្វើអ្វី?
ចំប៉ាខ្ចី សូមប្រណីផងកល្យាណ
បងឈានជើងចោលរូបអូន ម្ដេចនឹង
សូមឧទាន តែមួយម៉ាត់សោះកង្វល់
Written by: ស្វាយ សំអឿ
instagramSharePathic_arrow_out

Loading...