album cover
ខ្ញុំគោរពប្រពៃណី
129
Musiques du monde
ខ្ញុំគោរពប្រពៃណី est sorti le 19 août 2021 par Cambodian Vintage Music Archive dans le cadre de l'album ចម្រៀងរាំវង់វ៉ោយហូរ
album cover
Date de sortie19 août 2021
LabelCambodian Vintage Music Archive
Melodicness
Acousticness
Valence
Danceability
Energy
BPM103

Crédits

Paroles

នែ៎! ស្រឡាញ់បងទៅ
បងនឹងនាំពៅ ទៅនៅភ្នំពេញ
ថយចេញ កុំមកបោកខ្ញុំ
ថាមិនបោកទេម៉ុម ម៉ុមអើយម៉ុមកុំសង្ស័យ
បងកាត់ខោប៉ាត់ថ្មី
កាត់មីនីសំពត់ខ្លី ឱ្យពិសីស្រីពាក់ហ៊ឺហា
ខ្ញុំមិនចេះពាក់ទេ ក្រមុំស្រុកស្រែ ជាសុភាពនារី
ប្រពៃណី ខ្ញុំគោរពណាស់
នែ៎! កុំពាក់អាវចាស់
កុំពាក់អាវប៉ះ ណាកែវពិសី!
នែ៎! កុំមាត់ចង្រៃ!
ហូលផាមួង ថ្មីថ្មី
ស្រីមានដែរ តែគេមិនពាក់
មានសំពត់ចងក្បិន ទុកហែកឋិន ហើយនិងបុណ្យផ្កា
មិនត្រូវការទេ ខោប៉ាត់បង
ស្លៀកហូលផាមួង ក្រចកដៃផង ក៏មិនលាបដែរ
ខ្ញុំគឺជានារីខ្មែរ
គោរពប្រពៃណីខ្មែរ
បើចង់ស្នេហ៍ ចូលដល់ម៉ែឪទៅ
ខ្ញុំមិនចេះពាក់ទេ ក្រមុំស្រុកស្រែ ជាសុភាពនារី
ប្រពៃណី ខ្ញុំគោរពណាស់
នែ៎! កុំពាក់អាវចាស់
កុំពាក់អាវប៉ះ ណាកែវពិសី!
នែ៎! កុំមាត់ចង្រៃ!
ហូលផាមួង ថ្មីថ្មី
ស្រីមានដែរ តែគេមិនពាក់
មានសំពត់ចងក្បិន ទុកហែកឋិន ហើយនិងបុណ្យផ្កា
មិនត្រូវការទេ ខោប៉ាត់បង
ស្លៀកហូលផាមួង ក្រចកដៃផង ក៏មិនលាបដែរ
ខ្ញុំគឺជានារីខ្មែរ
គោរពប្រពៃណីខ្មែរ
បើចង់ស្នេហ៍ ចូលដល់ម៉ែឪទៅ
instagramSharePathic_arrow_out

Loading...