album cover
ប្រវាស់ស្រែប្រាំង
8
Musiques du monde
ប្រវាស់ស្រែប្រាំង est sorti le 25 décembre 2021 par Cambodian Vintage Music Archive dans le cadre de l'album អនុស្សាវរីយ៍ បាត់ដំបង ២
album cover
Date de sortie25 décembre 2021
LabelCambodian Vintage Music Archive
Qualité mélodique
Acoustique
Valence
Dansabilité
Énergie
BPM73

Crédits

Paroles

ស្រែកេរពីឪ នៅក្បែរផ្ទះស្រី
រំលងដើមជ្រៃ ថ្លៃធ្លាប់យោលទោង
ថ្ងៃមុនជួបបង ដងទឹកអឺយអណ្ដូង
ចេកចេញត្រយូង អូនប្លែកសន្ធឹក
អើយសន្ធឹក
បងដឹកគោញី ឱ្យស៊ីល្បាស់ព្រិច
ឃ្លាំចាំជានិច្ច រាល់ពេលល្ងាចព្រឹក
បានឃើញអូនម្ដង បងសែនរឭក
ចិត្តអង្កួញនឹក ព្រោះតែប្រាថ្នា
អើយប្រាថ្នា
ស្រែបងស្រែប្រាំង បាំងម្លប់អឺយសង្កែ
រនោចដើមខែ ចន្ទរះភ្លឺថ្លា
ស្រូវស្រែបែកគុម្ព ម៉ុមបែកចិន្ដា
ឱ្យបងខ្លោចផ្សា ក្នុងស្រែជម្រៅ
អើយជម្រៅ
ប្រវាស់ស្រែម្ដង បងសែនខ្មាសញាតិ
សង្សារប្រែស្នៀត សុំខ្ញុំចែកផ្លូវ
ម្លប់ជ្រៃធ្លាប់ជ្រក ត្រជាក់ប្រែក្ដៅ
មេឃគ្រាន់តែខ្មៅ នៅរាំងដដែល
អើយដដែល
Written by: Sinn Sisamouth
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...