Apparaît dans

Crédits

INTERPRÉTATION
Huoy Meas
Huoy Meas
Interprète
COMPOSITION ET PAROLES
Kim Bunnaroath
Kim Bunnaroath
Composition
PRODUCTION ET INGÉNIERIE
CVMA
CVMA
Production

Paroles

ករុណាសណ្តោស ប្រោសប្រាណប្រណី
ដល់បុត្រីផង ណាម្ចាស់ថ្លៃ
សូមព្រះមាតា ផ្គត់ផ្គង់ជីវិត
ករុណាអាណិតអឺ ដល់បុត្រស្ងួនភ្ងារអើយ
ហ៊ានក្បត់ព្រះទ័យ លួចទៅរួមស្នេហ៍
នឹងព្រះភូមាអឺ ជាគូជីវិត
បុត្រឆ្លងមិនផុត សមុទ្រអវចិយ៍
មកភ្ជាប់និស្ស័យអឺ លិនថោងកុមារអើយ
រួមទុក្ខអឺជាសុខ លើផែនវាសនា
សូមព្រះបិតា កុំថ្កោលទោសពៃ
ឱម្ចាស់ជីវិត រួមស្និទ្ធខ្ញុំអើយ
ក្នុងគ្រានេះហើយ អូនមានទុក្ខភ័យអើយ
អូនខំតស៊ូ នឹងស្នេហ៍ភក្តី
បើសិនជាក្ស័យ សូមក្ស័យទាំងទ្វេរអើយ
សូមព្រះឥន្ទ្រព្រហ្ម បង្គំស្ទួយ
ចិត្តមួយថ្លើមមួយអឺ ជាត្រួយនិស្ស័យអើយ
ឱ្យស្នេហ៍ខ្ញុំម្ចាស់ ឆ្លងផុតគ្រោះភ័យ
ឱ្យជួបតែក្តី សុខសាន្តទៅអើយ
Written by: Kim Bunnaroath
instagramSharePathic_arrow_out