Crédits
INTERPRÉTATION
Sisamouth Sinn
Interprète
COMPOSITION ET PAROLES
Sisamouth Sinn
Paroles/Composition
Paroles
ខំតែជឿចិត្ត ជឿពាក្យបណ្ដាំ
ខំជឿខំចាំ មិនស្ដាយស្រណោះ
ទឹកជ្រៅក៏ឆ្លង របងខ្ពស់ក៏ផ្លោះ
តាមអូនទាំងអស់ ព្រោះចិត្តស្នេហា
រស់ទ្រាំអត់ឃ្លាន ខ្មាសអៀនជិវិត
រស់លាក់ការពិត នៅក្នុងលោកា
ទោះជាភ្លៀងផ្គរ រងាមិនថា
លំបាកយ៉ាងណា ក៏មិនរាឡើយ
ជឿចិត្តទាំងស្រុង រស់ក្នុងស្នេហ៍កម្ម
ជាច្រើនខែឆ្នាំ ទ្រាំរស់ព្រះអើយ
តែដូច ជាចក រសាត់ឥតត្រើយ
តើឱ្យខ្ញុំឆ្លើយ ឆ្លើយប្រាប់អ្នកណា
បំណាច់ចិត្តស្មោះ ចំពោះស្នេហ៍មួយ
សូមព្រះលោកជួយ ដោយក្តីមេត្តា
ជួយចម្លងខ្ញុំ ដាក់ត្រើយសង្ខារ
កសាងវាសនា សាជាថ្មីអើយ
ជឿចិត្តទាំងស្រុង រស់ក្នុងស្នេហ៍កម្ម
ជាច្រើនខែឆ្នាំ ទ្រាំរស់ព្រះអើយ
តែដូចជាចក រសាត់ឥតត្រើយ
តើឱ្យខ្ញុំឆ្លើយ ឆ្លើយប្រាប់អ្នកណា
បំណាច់ចិត្តស្មោះ ចំពោះស្នេហ៍មួយ
សូមព្រះលោកជួយ ដោយក្តីមេត្តា
ជួយចម្លងខ្ញុំ ដាក់ត្រើយសង្ខារ
កសាងវាសនា សាជាថ្មីអើយ!
Written by: Sisamouth Sinn