Crédits
INTERPRÉTATION
Sinn Sisamouth
Interprète
Ros Serey Sothea
Interprète
Ros Sereysothea
Interprète
COMPOSITION ET PAROLES
Sinn Sisamouth
Paroles/Composition
PRODUCTION ET INGÉNIERIE
The Cambodian Vintage Music Archive Inc
Production
Paroles
យើងជិះទូកលេងតាមស្ទឹងសង្កែ
ព្រលឹងមាសស្នេហ៍ អូនមើលមច្ឆា
ទាំងហ្វូង ទាំងហ្វូង ហែលក្នុងជលសា
គ្រប់ជាតិមច្ឆា ហែលលេងសប្បាយ
ត្រីកេះត្រីពោ ត្រីឆ្ដោ ត្រីរ៉ស់
អូនអើយមើលណោះ ស្រស់កែវឆោមឆាយ
ត្រីអីនោះបង ហែលពីចម្ងាយ
គឺត្រីសណ្តាយ ណាពៅពិសី
មឆ្ឆាជាតិរស់ ក៏ព្រោះគង្គា
ចុះរូបពុំងា ហើយនឹង ប្រុសថ្លៃ?
រូបបងរស់បាន ព្រោះមានរូបស្រី
បើគ្មានប្រុសថ្លៃ ស៊ូក្ស័យជាជាង
ជាតិនេះយើងរស់ ដូចត្រីនិងទឹក
ជាតិនេះយើងនឹក ដូចទឹកនិងពាង
ឱ!ស្ទឹងសង្កែ ជួយចាំសំនៀង
គូគាប់យើងច្រៀង រឿងស្នេហ៍ភក្តី
មឆ្ឆាជាតិរស់ ក៏ព្រោះគង្គា
ចុះរូបពុំងា ហើយនឹង ប្រុសថ្លៃ?
រូបបងរស់បាន ព្រោះមានរូបស្រី
បើគ្មានប្រុសថ្លៃ ស៊ូក្ស័យជាជាង
ជាតិនេះយើងរស់ ដូចត្រីនិងទឹក
ជាតិនេះយើងនឹក ដូចទឹកនិងពាង
ឱ!ស្ទឹងសង្កែ ជួយចាំសំនៀង
គូគាប់យើងច្រៀង រឿងស្នេហ៍ភក្តី
Written by: Sinn Sisamouth

