Apparaît dans

Crédits

INTERPRÉTATION
Eung Nary
Eung Nary
Interprète
COMPOSITION ET PAROLES
Oum Dara
Oum Dara
Paroles/Composition

Paroles

ឱ!ខ្លួនខ្ញុំអ្ហើយពេញកំព្រា
ប្រាសព្រាត់ស្ងួនភ្ងា រងាម្នាក់ឯង
ស្នេហ៍ឆួលអួលងំ យំក្តែងៗ
សោកសៅសង្រែង ស្ទើរដាច់ខ្យល់
ចេះតែរងកម្ម រងតែទុក្ខ
មិនដែលបានសុខ ក្នុងកាយកល
មើលមេឃស្រលោម ឈោងមិនដល់
អូនអ្ហើយបងខ្វល់ ខ្លាចប្រាសព្រាត់
សក់អូនរលើប ខ្មៅរលង់
ថ្ពាល់អូនផូរផង់ ល្អដូចខាត់
ករអូនមូលក្លំ សមពេកក្តាត់
សក្តិសមរឹមមាត់ ស្រស់ប៉ប្រៃ
ទ្រូងអូនពន់ពើង ឡើងសុដន់
សាច់ល្អូកល្អទន់ សម៉ដ្ឋខៃ
ដងខ្លួនសក្តិសមនឹង ជើងដៃ
ចង្កេះលលៃ រាវល្វាសល្វន់
ត្រកៀករាងចេញ ពេញទន់ស្និទ្ធ
គុណបងធ្លាប់កិត គងកៀកគន់
គងគាប់រួមកាយ មិនឆ្អែតឆ្អន់
រួមរឹតសុដន់ គន់ស្នេហា
រៀមបងធ្លាប់ញំ អស់ចំណី
ត្រកាលពិសី សែនឆ្ងាញ់ពិសារ
ពីរនាក់នឹងអូន ជាសង្សារ
បាត់អូនទៅណា មិនឃើញមក
ទ្រូងអូនពន់ពើង ឡើងសុដន់
សាច់ល្អូកល្អទន់ សម៉ដ្ឋខៃ
ដងខ្លួនសក្តិសមនឹង ជើងដៃ
ចង្កេះលលៃ រាវល្វាសល្វន់
ត្រកៀករាងចេញ ពេញទន់ស្និទ្ធ
គុណបងធ្លាប់កិត គងកៀកគន់
គងគាប់រួមកែ មិនឆ្អែតឆ្អន់
រួមរឹតសុដន់ គន់ស្នេហា
រៀមបងធ្លាប់ញំ អស់ចំណី
ត្រកាលពិសី សែនឆ្ងាញ់អស្ចារ្យ
ពីរនាក់នឹងអូន ជាសង្សារ
បាត់អូនទៅណា មិនឃើញមក
Written by: Oum Dara
instagramSharePathic_arrow_out