album cover
សោភ័ណ្ឌមាសបង
61
Musiques du monde
សោភ័ណ្ឌមាសបង est sorti le 25 février 2022 par The Cambodian Vintage Music Archive, Inc. dans le cadre de l'album Ros Serey Sothea
album cover
Date de sortie25 février 2022
LabelThe Cambodian Vintage Music Archive, Inc.
Qualité mélodique
Acoustique
Valence
Dansabilité
Énergie
BPM89

Crédits

INTERPRÉTATION
Ros Serey Sothea
Ros Serey Sothea
Interprète
Panara Sisovath
Panara Sisovath
Interprète
COMPOSITION ET PAROLES
Panara Sisovath
Panara Sisovath
Paroles/Composition

Paroles

សោភ័ណ្ឌភក្ត្រអូនស្រស់អ្វីម៉្លេះ
ទ្រូងបងស្ទើរប្រេះ
ចង់បានប្រាណមកកៀកកើយ
មិនថ្វី ទេប្រុសបងអើយ
ស្គាល់ចិត្តបងហើយ
ឱ្យតែបងស្រឡាញ់អូនពិត
ភក្ត្រអូនដូចកុលាបមួយទង
បងនឹងបេះក្រង
ចងទុកនៅក្នុងដួងចិត្ត
មែនឬ? ណា៎ប្រុសស្នេហ៍ស្និទ្ធ
អូនសូមបងគិត ថាសោភ័ណ្ឌរបស់បងហើយ
បងអរណាស់ ព្រលឹងអើយ
ទ្រូងរៀមបានស្បើយ ទុក្ខចេញពីឱរា
អូនអរណាស់ដែរ ណាប្រុសជីវា
ស្នេហាយើងមិនងាយរលាយឡើយ
ឋានៈបងទាបណាស់អូនអើយ
ខ្លួនក្រខ្សត់ខ្សោយ ធ្វើម្តេចមានរំពឹងបាន
ស្រេចតែ ស្រីទេប្រុសប្រាណ
អូនហ៊ានថាបាន ខ្លួនប្រាណអូនរបស់បងហើយ
បងអរណាស់ ព្រលឹងអើយ
ទ្រូងរៀមបានស្បើយ ទុក្ខចេញពីឱរា
អូនអរណាស់ដែរ ណាប្រុសជីវា
ស្នេហាយើងមិនងាយរលាយឡើយ
ឋានៈបងទាបណាស់អូនអើយ
ខ្លួនក្រខ្សត់ខ្សោយ ធ្វើម្តេចមានរំពឹងបាន
ស្រេចតែ ស្រីទេប្រុសប្រាណ
អូនហ៊ានថាបាន ខ្លួនប្រាណអូនរបស់បងហើយ
Written by: Panara Sisovath
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...