Titres les plus populaires de Khmer old songs ចម្រៀងពីដើម
Crédits
INTERPRÉTATION
Pen Ran
Interprète
Ros Serey Sothea
Interprète
COMPOSITION ET PAROLES
Kim Sam Ell
Paroles/Composition
PRODUCTION ET INGÉNIERIE
Sisamuth
Ingénierie
Paroles
អាធា! អូនឯងថ្ងៃហ្នឹង មុខស្រពោនម៉េះ ឈឺហ្អេ?
អឺ អត់ឈឺអីទេបងរនអើយ តែពិបាកចិត្តណាស់
ពិបាកចិត្តរឿងអី?
រឿង! រឿងប្ដីណា៎
ចុះប្ដីអូនឯងហ្នឹង យ៉ាងម្ដេច?
ពិបាក ក្នុងចិត្តរាល់ថ្ងៃ
ពិបាកព្រោះប្ដី គេមិនមេត្តា
ដើរតែលេង គ្មានលោះពេលណា
ពេលស្រវឹងស្រា ឡូឡាពេញផ្ទះ
បោះបោក ឱ្យតែប្រទះ
ជួនជេរដៀលត្មះ ខ្ញុំសែនខ្មាសគេ
ប្ដីបង ខ្លាចបងដូចខ្លា
ទៅណាមកណា ក៏សុំច្បាប់ដែរ
មកដល់ផ្ទះ ផ្លាស់ខោមិនទាន់ទេ
បងចាប់ឆែកឆេរ គ្មានឱ្យសល់អី
តិចលោ ដឹងថាមានស្រី
បងដេញចុះដី ២៤ម៉ោង
ខ្ញុំកោត តែឆ្នាស់ម្លឹងៗ
ហើយប្ដីមិនខឹង មិនហ៊ានសំពង
ចំណែកខ្ញុំ មិនហ៊ានដូចបង
ព្រោះខ្ញុំបំណង ចង់យកតែសុខ
ខឹងណាស់ អង្គុយសំកុក
តែហ៊ានអុកឡុក រីកមុខមិនខាន
បើបង ជារូបប្អូនវិញ
ប្ដីមិនស្រឡាញ់ បងផ្ចាញ់ឱ្យបាន
បងមិននៅ ឱ្យគេរៅឆាន់
កុំឱ្យខ្លួនប្រាណ ស្គមដោយសារប្ដី
រូបអូននៅស្រស់សឹងអី
លែងភ្លាមរកថ្មី ខ្វះអីប្រុសស្អាត
ពិបាក ក្នុងចិត្តរាល់ថ្ងៃ
ពិបាកព្រោះប្ដី គេមិនមេត្តា
ដើរតែលេង គ្មានលោះពេលណា
ពេលស្រវឹងស្រា ឡូឡាពេញផ្ទះ
បោះបោក ឱ្យតែប្រទះ
ជួនជេរដៀលត្មះ ខ្ញុំសែនខ្មាសគេ
ប្ដីបង ខ្លាចបងដូចខ្លា
ទៅណាមកណា ក៏សុំច្បាប់ដែរ
មកដល់ផ្ទះ ផ្លាស់ខោមិនទាន់ទេ
បងចាប់ឆែកឆេរ គ្មានឱ្យសល់អី
តិចលោ ដឹងថាមានស្រី
បងដេញចុះដី ២៤ម៉ោង
ខ្ញុំកោត តែឆ្នាស់ម្លឹងៗ
ហើយប្ដីមិនខឹង មិនហ៊ានសំពង
ចំណែកខ្ញុំ មិនហ៊ានដូចបង
ព្រោះខ្ញុំបំណង ចង់យកតែសុខ
ខឹងណាស់ អង្គុយសំកុក
តែហ៊ានអុកឡុក រីកមុខមិនខាន
បើបង ជារូបប្អូនវិញ
ប្ដីមិនស្រឡាញ់ បងផ្ចាញ់ឱ្យបាន
បងមិននៅ ឱ្យគេរៅឆាន់
កុំឱ្យខ្លួនប្រាណ ស្គមដោយសារប្ដី
រូបអូននៅស្រស់សឹងអី
លែងភ្លាមរកថ្មី ខ្វះអីប្រុសស្អាត
Written by: Kim Sam Ell