album cover
ស្រអែមលាក់ខ្លួន
143
Musiques du monde
ស្រអែមលាក់ខ្លួន est sorti le 8 mars 2022 par Cambodian Vintage Music Archive dans le cadre de l'album រំដួលដងស្ទឹងសៀមរាប
album cover
Date de sortie8 mars 2022
LabelCambodian Vintage Music Archive
Qualité mélodique
Acoustique
Valence
Dansabilité
Énergie
BPM60

Crédits

INTERPRÉTATION
Sinn Sisamouth
Sinn Sisamouth
Interprète
COMPOSITION ET PAROLES
Sinn Sisamouth
Sinn Sisamouth
Paroles

Paroles

ខេត្តកំពង់ឆ្នាំង បាំងភ្នំកង្រី
ធម្មជាតិខៀវខ្ចី នៅតាមដងផ្លូវ
ធ្លាក់ខ្យល់ពីជើង ក្រអូបក្លិនស្រូវ
ហេមន្តរដូវ ស្រណោះអឺយ! ភ្លេងការ
កាលបងឃើញស្រី ក្នុងវ័យក្រមុំ
ដណ្តប់ផាហ៊ុម រំយោលផ្កាចារ
ទងវងសក់វែង ក្រាលគ្របលើស្មា
ទឹកដមនេត្រា ថតជាប់រូបស្រី
ស្រអែមលាក់ខ្លួន ខំពួនធ្វើឆ្នាំង
បងឈរមើលភាំង ភ្លេចអស់ អ្វី!អ្វី!
កន្ទុយភ្នែក អូនជំនួសសម្តី
អៀនភ្ញៀវកវី អូនស្តីបែរខ្នង
បើផ្ញើអក្ខរា តាមផ្គរចុងឆ្នាំ
ផ្គរអឺយ! ជួយផ្តាំ ទៅស្រអែមផង
បើម៉ែបង្ខំ អូនឆ្លើយដាក់បង
ជំនូនសំណង បងសងទាំងអស់
ស្រអែមលាក់ខ្លួន ខំពួនធ្វើឆ្នាំង
បងឈរមើលភាំង ភ្លេចអស់ អ្វី!អ្វី!
កន្ទុយភ្នែក អូនជំនួសសម្តី
អៀនភ្ញៀវកវី អូនស្តីបែរខ្នង
បងផ្ញើអក្ខរា តាមផ្គរចុងឆ្នាំ
ផ្គរអឺយ! ជួយផ្តាំ ទៅស្រអែមផង
បើម៉ែបង្ខំ អូនឆ្លើយដាក់បង
ជំនូនសំណង បងសងទាំងអស់
Written by: Sinn Sisamouth
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...