Crédits
INTERPRÉTATION
Sisamouth Sinn
Interprète
COMPOSITION ET PAROLES
Sinn Sisamouth
Paroles/Composition
Paroles
ឱ!ទឹកហូរ ឱ!ទឹកហូរ
ហូរក្រោមស្ពាន
ប្រៀបហាក់ដូចដួងវិញ្ញាណ បងបាន
ចាកប្រាណចេញទៅ
ស្វែងរកគ្រប់ផ្លូវ
ខំស្វែងរកពៅ
ស្វែងរកពៅ ស្វែងរកពៅ
គ្រប់ពេលវេលា
ទឹកហូរទៅ
ទឹកហូរទៅ គ្មានឈប់ឈរ
ដូចចិត្តបងនៅស្មោះសរ ជានិច្ច
គ្មានភ្លេចមួយគ្រា
នឹងដួងចន្ទ្រា
សូមផ្ញើវាចា
ផ្ញើវាចាតាមគង្គា
ទៅចន្ទ្រាផង
ឱ!ស្ពានអឺយ!
ទីនេះហើយ
ទីនេះហើយ ទីនេះហើយ
ដែលខ្ញុំបាន នាំកល្យាណ
កំសាន្តម្ដង ម្តង
ស្ដាប់ទឹកហូរ សូរឆ្លើយឆ្លង
ក្រោមស្ពានកំសត់
ឱ!ទឹកហូរ
ឱ!ទឹកហូរ ហូរក្រោមស្ពាន
ប្រៀបហាក់ដូចដួងវិញ្ញាណ បងបាន
ចាកប្រាណចេញទៅ
ថ្នាក់ថ្នមពាលពៅ
ឱ្យគេងកើយភ្លៅ
គេងកើយភ្លៅ គេងកើយភ្លៅ
ក្បែរស្ពានកំសត់
ក្បែរស្ពានកំសត់
ក្បែរស្ពានកំសត់
Written by: Sisamouth Sinn

