Titres les plus populaires de Sinn Sisamouth
Crédits
INTERPRÉTATION
Sinn Sisamouth
Interprète
COMPOSITION ET PAROLES
Uoy Heal
Paroles
PRODUCTION ET INGÉNIERIE
The Cambodian Vintage Music Archive Inc
Production
Paroles
បងស្មានតែ ចិត្តអូនប្រែឈប់ប្រចណ្ឌ
កុំរុញច្រាន មិនឱ្យបងចូលទៅគេង
កុំងរពេក បងសូមថើបប្រឡែងលេង
ស្រីក្មេង ពេលងរ បងស្រឡាញ់
ពេលអូនខឹង លួចសម្លឹងមករកបង
មិនសាកសង មុខក្រហមគួរឱ្យខ្នាញ់
បើបងខុស សូមសណ្តោសអូនសម្លាញ់
សូមចាញ់ បងឈប់ដើរលេងទៀតហើយ
ពេលបង ចេញទៅធ្វើការ
ចិន្តា នឹកអូនគ្មានស្បើយ
ឈប់ប្រចណ្ឌទៅពៅអ្ហើយ
ខ្លួនបងចាស់ហើយ
គ្មានស្រីណា ស្ម័គ្របងទេ
បាត់បងយូរ កុំរអ៊ូមាសពន្លក
ឃើញបងមក សូមញញឹម ថ្នមបំពេរ
បើធុំស្រា កុំឡូឡានាំខ្មាសគេ
មាសស្នេហ៍ ទើបបងរឹតតែស្រឡាញ់
បងស្មានតែ ចិត្តអូនប្រែឈប់ប្រចណ្ឌ
កុំរុញច្រាន មិនឱ្យបងចូលទៅគេង
កុំងរពេក បងសូមថើបប្រឡែងលេង
ស្រីក្មេង ពេលងរ បងស្រឡាញ់
ពេលអូនខឹង លួចសម្លឹងមករកបង
មិនសាកសង មុខក្រហមគួរឱ្យខ្នាញ់
បើបងខុស សូមសណ្តោសអូនសម្លាញ់
សូមចាញ់ បងឈប់ដើរលេងទៀតហើយ
ពេលបង ចេញទៅធ្វើការ
ចិន្តា នឹកអូនគ្មានស្បើយ
ឈប់ប្រចណ្ឌទៅពៅអ្ហើយ
ខ្លួនបងចាស់ហើយ
គ្មានស្រីណា ស្ម័គ្របងទេ
បាត់បងយូរ កុំរអ៊ូមាសពន្លក
ឃើញបងមក សូមញញឹម ថ្នមបំពេរ
បើធុំស្រា កុំឡូឡានាំខ្មាសគេ
មាសស្នេហ៍ ទើបបងរឹតតែស្រឡាញ់
Written by: Uoy Heal