Apparaît dans

Crédits

INTERPRÉTATION
Ros Serey Sothea
Ros Serey Sothea
Interprète
COMPOSITION ET PAROLES
Sinn Sisamouth
Sinn Sisamouth
Paroles/Composition
PRODUCTION ET INGÉNIERIE
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
Production

Paroles

គន់មើលមេឃា រងាញាប់ញ័រ
ដួងព្រះចន្ទរះចរ ឆ្ងាយចាកលោកា
ទ្រូងអើយកំព្រា រងាខ្លោចផ្សារ
មិនដឹងថ្ងៃណា នឹងបានរសាយ
ទឹកស្ទឹងថ្លាឈ្វេង ចាំងឆ្លុះរស្មី
រុក្ខជាតិខៀវខ្ចី ឃើញពីចម្ងាយ
ពពករសាត់ ផាត់អន្លាយ
ទ្រូងអើយគ្មានណាយ ពីក្ដីទុក្ខា
មើលចាបទំនៅ ទាំងគូរ គូរសង្សារ
រួមក្ដីស្នេហា លើមែកព្រឹក្សា
សែនសុខសាន្ត
ឯសូរិយាខ្ញុំ ផុតក្ដីប្រាថ្នា
នឹងមានវាសនា បានកៀកកើយប្រាណ
ទ្រូងសែនកង្វល់ ព្រោះមិនទាន់បាន
គូរគាប់នែបប្រាណ ដូចសត្វឈ្មោលញី
មើលចាបទំនៅ ទាំងគូរ
គូរសង្សារ
រួមក្ដីស្នេហា លើមែកព្រឹក្សា
សែនសុខសាន្ត
ឯសូរិយាខ្ញុំ ផុតក្ដីប្រាថ្នា
នឹងមានវាសនា បានកៀកកើយប្រាណ
ទ្រូងសែនកង្វល់ ព្រោះមិនទាន់បាន
គូរគាប់នែបប្រាណដូចសត្វ ឈ្មោលញី
Written by: Sinn Sisamouth
instagramSharePathic_arrow_out