Crédits
INTERPRÉTATION
Meas Huoy
Interprète
COMPOSITION ET PAROLES
Meas Huoy
Paroles/Composition
Paroles
បេះដូងកកឈាម ក្រៀមក្រំអាល័យ
ឈឺចាប់ពេកក្រៃ ណាថ្លៃបងអើយ
ប្តីមួយត្រួយស្នេហ៍ ប្រែជាប្រាសព្រាត់
ទុក្ខអូនឥតស្បើយ
បងអើយអ្នកស្លាប់ទៅទាំងវេទនា
ស្រណោះពេលរួម ជួបជុំស្នេហ៍ស្និទ្ធ
មិនដែលនឹកគិត ថានឹងព្រាត់គ្នា
អាចោរយៀកកុង យៀកមិញតិរច្ឆានអើយ
ឈ្លៀនពានខេមរា
ខុសច្បាប់តម្រា ថោកទាបអប្រិយ
ពេលនេះបើសិន អូនឈរនៅស្ងៀម
មិនឱ្យមានពាក្យ ដៀលកំសាកស្រី
ស្ម័គ្របំរើជាតិ កាំភ្លើងនៅដៃ
ប្រល័យយៀកកុង ស្គាល់ដៃស្រីខ្មែរ
សូមវិញ្ញាណក្ខន្ធ បងតាមថែអូន
កុំឱ្យសាបសូន្យ ណា៎បណ្តូលស្នេហ៍!
អូននឹងត្រងឈាម អាខ្មាំងចិត្តខ្មៅ
ឥតមានវៀចវេរ
ស្រោចលើផ្នូរស្នេហ៍ សងជួសបងអើយ
ពេលនេះបើសិន អូនឈរនៅស្ងៀម
មិនឱ្យមានពាក្យ ដៀលកំសាកស្រី
ស្ម័គ្របំរើជាតិ កាំភ្លើងនៅដៃ
ប្រល័យយៀកកុង ស្គាល់ដៃស្រីខ្មែរ
សូមវិញ្ញាណក្ខន្ធ បងតាមថែអូន
កុំឱ្យសាបសូន្យ ណា៎បណ្តូលស្នេហ៍!
អូននឹងត្រងឈាម អាខ្មាំងចិត្តខ្មៅអើយ
ឥតមានវៀចវេរ
ស្រោចលើផ្នូរស្នេហ៍ សងជួសបងអើយ
Written by: Meas Huoy

