Crédits

INTERPRÉTATION
Ros Sereysothea
Ros Sereysothea
Interprète
COMPOSITION ET PAROLES
OUK SINARETH
OUK SINARETH
Composition
PRODUCTION ET INGÉNIERIE
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
Production

Paroles

សត្វរំពេរ ឆៀងឆាប
ពេញកណ្ដាល វេហា
ចាបបន្ទាបខ្លួន ប្របនឹងផ្ទៃជលសារ
ធ្វើឱ្យ រន្ធត់
ញាប់ញ័រផ្អើលអស់ហ្វូងមច្ឆា
ខ្លាចគ្រោះ មរណា
បង់ជីវ៉ាដោយសាសត្វរំពេរ
សុរិយាលិច ពាក់កណ្ដាលក្នុងផ្ទៃគង្គា
មើលទៅមេឃា ក្រហមដូចបុប្ផា
រលក បក់បោក
ចាំងនឹងពន្លឺព្រះសុរិយា
រស្មី ភ្លឺថ្លា
ដូចពន្លឺនេត្រា ប្រុសបង
ដើមដូងដុះ ជ្រោងយោលចុះឡើង
បណ្ដោយឆ្នេរខ្សាច់
ទេសភាពល្អផ្ដាច់ពេលសាយ័ណ្ណ
គួរចង់ មើលគន់
មិនចេះធុនទ្រាន់ក្នុងចិត្តអូន
ព្រះពាយបរនាំយកក្លិនបុប្ផាព្រៃភ្នំ
សណ្ដំដួងចិត្តរឹតតែនឹករូបបង
បែកគ្នាមួយពេល
ដូចព្រាត់ច្រើនខែឆ្នាំកន្លង
ចង់ឱ្យប្រុសបង
នែបនិត្យជិតរូបអូនរាល់ថ្ងៃ
ដើមដូងដុះជ្រោងយោលចុះឡើង
បណ្ដោយឆ្នេរខ្សាច់
ទេសភាពល្អផ្ដាច់ពេលសាយ័ណ្ណ
គួរចង់មើលគន់
មិនចេះធុនទ្រាន់ក្នុងចិត្តអូន
ព្រះពាយបរនាំយកក្លិនបុប្ផាព្រៃភ្នំ
សណ្ដំដួងចិត្តរឹតតែនឹករូបបង
បែកគ្នាមួយពេល
ដូចព្រាត់ច្រើនខែឆ្នាំកន្លង
ចង់ឱ្យប្រុសបង
នែបនិត្យជិតរូបអូនរាល់ថ្ងៃ
Written by: OUK SINARETH
instagramSharePathic_arrow_out

Loading...