Crédits
INTERPRÉTATION
Ros Sereysothea
Interprète
COMPOSITION ET PAROLES
Mok Chhoun
Composition
PRODUCTION ET INGÉNIERIE
The Cambodian Vintage Music Archive Inc
Production
Paroles
ស្អែកយើងព្រាត់គ្នា
លា!
ព្រាត់គ្នាមិនដឹង អូនទៅដល់ទីណា!
កាលដើមសង្ឃឹម បាននៅជិតគ្នា
រួមស្នេហ៍ពីរកាយ បានក្ដីសុខសាន្ដ
តែឥឡូវ ក្ដីសង្ឃឹមទាំងប៉ុន្មាន
រលាយទៅហើយ
ស្អែកនេះ ព្រាត់គ្នារហូត
លែងជួប ភក្ត្រស្រស់ត្រាណត្រើយ
កម្មមកបំបែក ឱ្យឃ្លាត
ឃ្លាតទៅមិនវិលវិញឡើយ
វិលវល់អស់ហើយ ឱ្យខ្ញុំគិតម្ដេចទៅ?
កាលដើមសង្ឃឹម បាននៅជិតគ្នា
រួមស្នេហ៍ពីរកាយ បានក្ដីសុខសាន្ដ
តែឥឡូវ ក្ដីសង្ឃឹមទាំងប៉ុន្មាន
រលាយទៅហើយ
ស្អែកនេះ ព្រាត់គ្នារហូត
លែងជួប ភក្ត្រស្រស់ត្រាណត្រើយ
កម្មមកបំបែក ឱ្យឃ្លាត
ឃ្លាតទៅមិនវិលវិញឡើយ
វិលវល់អស់ហើយ ឱ្យខ្ញុំគិតម្ដេចទៅ?
វិលវល់អស់ហើយ ឱ្យខ្ញុំ
គិត... ម្ដេច... ទៅ?
Written by: Mok Chhoun