Apparaît dans

Crédits

COMPOSITION ET PAROLES
Huoy Meas
Huoy Meas
Paroles/Composition

Paroles

សម្តីមានន័យពីរោះផ្អែមឆ្ងាញ់
ដូចសរបាញ់ ចាក់ដើមទ្រូងឱរាស្រី
ផ្អែមណាស់មាត់ក្រៅ តែក្នុងគ្មានន័យ
ធ្វើឱ្យរាល់រូបស្ត្រី ខូចក្តីប្រាថ្នា
ស្រឡាញ់រួចខ្នាញ់ ហើយបំភ្លេចបាន
ប្រុសកល្យាណ ហ៊ានស្នេហាក្បត់ចិត្តស្រី
ធ្វើឱ្យទ្រូងអូន ចុកណែនរីងរៃ
ដោយសារប្រុសព្រានចង្រៃ ឥតក្តីប្រណីមេត្តា
បងមិនគួរ មិនគួរទៅឱបបន្លា
ហើយស្មានថា ក្តីស្នេហាដ៏សុខសាន្ត
ឃើញនរក ស្មានថាជាសួគ៌វិមាន
ឃើញអាក្រក់ ប្រែជាល្អបាន អស្ចារ្យណាស់សង្សារខ្ញុំ
ណ្ហើយចុះ! យើងល្មមអស់កម្មពៀរហើយ
ជាចម្លើយដែលត្រូវឆ្លើយគ្រាអវសាន
សូមបងទៅចុះ រស់ដោយសុខសាន្ត
ជាតិនេះបានជាខកខាន ស្មារលាលុះជីវិតក្ស័យ
សម្តីមានន័យពីរោះផ្អែមឆ្ងាញ់
ដូចសរបាញ់ ចាក់ដើមទ្រូងឱរាស្រី
ផ្អែមណាស់មាត់ក្រៅ តែក្នុងគ្មានន័យ
ធ្វើឱ្យរាល់រូបស្ត្រី ខូចក្តីប្រាថ្នា
ស្រឡាញ់រួចខ្នាញ់ ហើយបំភ្លេចបាន
ប្រុសកល្យាណ ហ៊ានស្នេហាក្បត់ចិត្តស្រី
ធ្វើឱ្យទ្រូងអូន ចុកណែនរីងរៃ
ដោយសារប្រុសព្រានចង្រៃ ឥតក្តីប្រណីមេត្តា
បងមិនគួរ មិនគួរទៅឱបបន្លា
ហើយស្មានថា ក្តីស្នេហាដ៏សុខសាន្ត
ឃើញនរក ស្មានថាជាសួគ៌វិមាន
ឃើញអាក្រក់ ប្រែជាល្អបាន អស្ចារ្យណាស់សង្សារខ្ញុំ
ណ្ហើយចុះ! យើងល្មមអស់កម្មពៀរហើយ
ជាចម្លើយដែលត្រូវឆ្លើយគ្រាអវសាន
សូមបងទៅចុះ រស់ដោយសុខសាន្ត
ជាតិនេះបានជាខកខាន ស្មារលាលុះជីវិតក្ស័យ
Written by: Huoy Meas
instagramSharePathic_arrow_out