Titres les plus populaires de Pen Ran
Crédits
Paroles
អារុក្ខអារក្ស អ្នកតាម្ចាស់ព្រៃ
សូមធ្វើសាក្សី ក្ដីស្នេហ៍ខ្ញុំផង
ថាខ្ញុំស្មោះពិត មាសមិត្រស្នេហ៍ស្នង
ដួងចិត្តចាំចង ឥតហ្មងសោះឡើយណា
កុលាបមាសបង អូនមានគុណណាស់
អូនជាម្ចាស់ផ្ទះ ជួយយកអាសា
ថ្នមបងដូចម្ដាយ ថ្នមបុត្រធីតា
ចំណីអាហារ ជីវ៉ាផ្គាប់ឥតខ្ចោះ
បើទេវតាជួយ ឱ្យភ្នែកបងភ្លឺ ដូចកាលគ្រាមុន
ទោះឃើញតូចតន់ បាត់បង់សម្រស់
ឬឃើញអូនឃ្លង់ពិការ ដាច់ដៃជើងអស់
ក៏បងនៅស្មោះ លុះលោករលាយ
បងថាស្រណោះ អាណិតមេត្តា
ទោះឃ្លង់ពិការ ក៏បងប្រណី
ឯណាពាក្យពិត បងប្ដឹងព្រឹក្សព្រៃ?
ឥឡូវប្រុសថ្លៃ ការគូថ្មីចោលអូន
ហាស! ហាស!ៗៗៗ
អូនឈឺចាប់ណាស់ ឈឺឥតឧបមា
ចង់តែប្រហារ ឱ្យជីវិតសូន្យ
សប្បាយនឹងស្រី ភ្លេចព្រៃភ្លេចស្ងួន
ទឹកនេត្រាអូន ហូរគ្មានថ្ងៃអវសាន
Written by: Various Artists