Apparaît dans

Crédits

INTERPRÉTATION
រាជ ប្រាថ្នា
Interprète
COMPOSITION ET PAROLES
សុខ សុធារ័ត្ន
Composition
Kuyly Khen
Kuyly Khen
Paroles/Composition

Paroles

សុំត្រឹមអែបៗក្បែរបេះដូងផង បានទេស្នេហ៍ស្នងបើបេះដូងអូនទំនេរ សុំចតអែបៗបើចិត្តមិនទាន់មានគេ បើដឹងកុំខឹងកុំជេរ បងទប់ស្នេហ៍មិនទាន់
លួចស្រឡាញ់អូនប៉ូលិសចាប់ទេ? លួចស្រឡាញ់គេ ធ្លាក់នរកប៉ុន្មានជាន់? អូនខ្វះស្នេហា ត្រូវការសង្គ្រោះបន្ទាន់ បេះដូងវង្វេងវង្វាន់ កុំធុញទ្រាន់អូនណាអូនអើយ
បើដូចបំណងដែលបងប៉ងគិត អស់មួយជីវិត មិនផ្លាស់ប្តូរឡើយ ចង់បានអូនឱប បងលែងចង់ដេកឱបខ្នើយ ឱ!ពុកអើយម៉ែអើយ គេដាក់ស្នេហ៍ខ្ញុំមែនទេ?
សុំត្រឹមអែបៗក្បែអូនរាល់ថ្ងៃ សន្យាស្នេហ៍ថ្លៃ គ្មានថ្ងៃឈប់Holiday ស្នេហ៍អូនរហូត សក់ស្កូវក៏នៅតែស្នេហ៍ ចាស់ទៅក៏បងនៅតែ ស្ម័គ្រធ្វើជាឈើច្រត់ឱ្យអូន
Written by: Kuyly Khen, សុខ សុធារ័ត្ន
instagramSharePathic_arrow_out