Crédits
INTERPRÉTATION
ហុិន លីដា
Interprète
COMPOSITION ET PAROLES
ខាន់ ចូវយី
Composition
សេង តារា
Paroles/Composition
Paroles
I.វីវរហើយខ្ញុំអើយមិនចេះវេចនំទេម៉ែ ថាវីវរហើយខ្ញុំអើយមិនចេះវេចនំទេម៉ែ មិនចំណាំចាប់ចងខ្សែ កូនមិនចំណាំចាប់ចងខ្សែ ឱ!ម៉ែអើយម៉ែរលុះក្បាលអស់ (២)
II.មួម៉ៅណាស់ខ្ញុំអើយវេចនំមិនបានមួយសោះ ថាមួម៉ៅណាស់ខ្ញុំអើយវេចនំមិនបានមួយសោះ
ពុកលួចសើចម៉ែបន្ទោស ពុកខ្ញុំលួចសើចម៉ែបន្ទោស តើមានកំលោះខាងណាគេស្ដី (២)
III.ចាប់កាន់ស្លឹកចេកអើយរហែកមិនទាន់បានអី (២) វេចបួនម៉ោងបាននំបី ខ្ញុំវេចបួនម៉ោងបាននំបី ដំណើបមួយល្អីជួយដៃជើងម៉ែ (២)
IV.ដល់រដូវភ្ជុំអើយខ្ញុំក៏ពេញក្រមុំដែរ (២)
រៀនវេចនំអន្សមខ្មែរ ចង់ចេះវេចនំអន្សមខ្មែរ យើងរួមគ្នាថែនំកេរដូនតា(២)
Written by: ខាន់ ចូវយី, សេង តារា