Apparaît dans

Crédits

INTERPRÉTATION
Sinn Sisamouth
Sinn Sisamouth
Interprète
Ros Sereysothea
Ros Sereysothea
Interprète
COMPOSITION ET PAROLES
Sinn Sisamouth
Sinn Sisamouth
Paroles/Composition
PRODUCTION ET INGÉNIERIE
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
Production

Paroles

តូចចិត្តណាស់ៗ កើតមកជាតិនេះខុសគេ កំព្រាឥតមេបា
គ្មានផ្ទះសំបែង ជ្រកកោនឡើយណា អនិច្ចាអាសូរខ្លួនណាស់
មើលបក្សី មើលបក្សា គេមានវាសនាជាងខ្ញុំ ណាស់លោកអឺយ!
នឹកម្ដងៗ ចង់ស្លាប់ឱ្យហើយ ចាប់ជាតិជាថ្មីល្អជាង
ហាស! ហា! ហា! ហាស! ហា! ហា!
នែ! ប្រុសកំសាកៗ ខ្ញុំចង់តែសើច ស្ងើចមិនចេះខ្មាសញាតិ
ជើងដៃគ្រប់គ្រាន់ ថែមស៊ីច្រើនទៀត
ម្ដេចមិនក្លាហាន បែរជាចង់ស្លាប់?
ដៀលខ្ញុំចេះតែបានហើយ អ្នកមិនដែលឡើយស្គាល់ក្ដីវេទនា
នាងកើតមក សម្បត្តិហូរហៀរ ផ្ទុយគ្នាស្រឡះពីខ្ញុំ
ណ្ហើយ! បើចង់ស្លាប់ ក៏ស្លាប់ទៅចុះ
ខ្ញុំមិនស្រណោះសោះឡើយ ណាអ្នកថ្លៃ
បាយម្នាក់ឯង ស្មើគេម្ភៃ ស្ដាយថ្វីមនុស្សយ៉ាងហ្នឹង
បើនិយាយអ៊ីចឹង មានតែស្អប់ខ្ញុំ
ទេ! ខ្ញុំមិនស្អប់អ្នកទេ សូមកុំខឹង
ខ្ញុំចង់ឱ្យអ្នក ភ្ញាក់ខ្លួនឡើង ចេះតស៊ូក្នុងរឿងជីវិត
សូមអរគុណពន្លឹក ដែលបានរំលឹក ជួយប្រដៅខ្ញុំ
ទាស់តែនាងក្មេង បើសិននាងធំ សូមធ្វើជាម្ដាយខ្ញុំហើយ
អីក៏ល្ងង់ម្ល៉ឹងៗ ទោះបីគេក្មេងគំនិតគេចាស់ជាង ហៅយាយទៅទើបសម
ដូច្នេះចៅសូមអរគុណ អរគុណលោកយាយ លោកយាយជាធំ
បើយាយមានតា កុំឱ្យល្ងង់ដូចខ្ញុំ កុំឱ្យល្ងង់ដូចខ្ញុំឡើយ
ណាយាយ យាយណា
Written by: Sinn Sisamouth
instagramSharePathic_arrow_out