Titres les plus populaires de ខេម
Crédits
INTERPRÉTATION
ខេម
Interprète
COMPOSITION ET PAROLES
Sok Lyda
Composition
ង៉ូវ សូរិន
Paroles/Composition
Paroles
I-ក្នុងសមរភូមិ បន្ទាយ.ដ ១៥(២ដង) ឆ្នាំ៧៥ ថ្ងៃ១មករា ហាអេីអេីយ ម៉ោង១២យប់ សង្គ្រុបប្រហារ(២ដង) ច្បាំងពួកបច្ចា ឥតត្រាប្រណី ហាអេីអេីយ កាំភ្លេីងគ្រាប់ប្លោង រំពងពេញព្រៃ(២ដង) តែអកុសលអី ខ្ញុំរបួសស្មា ហាអេីអេីយ។
II-អាណិតយុទ្ធមិត្ត រងគ្រោះពិការ(២ដង) ប្រាសព្រាត់គ្រួសារ ពលីជីវិត ហាអេីអេីយ លះបង់ផ្ដាច់ប្ដូរ ស្លាប់រស់មិនគិត(២ដង) បូជាកាយចិត្ត ដ្បិតជាតិសាសនា ហាអេីអេីយ ពិការតែកាយ ចិត្តឥតពិការ(២ដង) ឆន្ទៈមនសិការ ស្ដារជាតិទឹកដី ហាអេីអេីយ ។
III-ផ្ដួលរដ្ឋប្រហារ បរទេសអប្រិយ(២ដង) យាងវិលជាថ្មី អង្គសម្ដេចឪ ហាអេីអេីយ គ្រាមុនរងគ្រោះ របួសត្រង់ភ្លៅ(២ដង)ចិត្តមិនចង់ទៅ ពេទ្យស្រុកក្រូចឆ្មារ ហាអេីអេីយ ព្រោះតែចិត្តស្អប់ ម៉ារ៉ានី មហា(២ដង)ពេលរបួសស្មា នឹកថាបានទៅ ហាអេីអេីយ។
IVចង់ទៅជួបជិត វរមិត្រពាលពៅ(២ដង)មេីលថែខុសត្រូវ របួសរៀមរ៉ា ហាអេីអេីយ របួសឈឺពិត ចាញ់ចិត្តស្នេហា (២ដង) បេីបានជីវា ថ្នាក់ថ្នមព្យាបាល ហាអេីអេីយ ទោះរបួសធ្ងន់ ក៏ប្រែជាស្រាល (២ដង)ខកចិត្តខកខាន មិនបានទៅឡេីយ ហាអេីអេីយ
Written by: Sok Lyda, ង៉ូវ សូរិន