Titres les plus populaires de ខេម
Crédits
INTERPRÉTATION
ខេម
Chant
COMPOSITION ET PAROLES
ផល វឌ្ឍនៈ
Composition
ង៉ូវ សូរិន
Paroles/Composition
PRODUCTION ET INGÉNIERIE
ផល វឌ្ឍនៈ
Ingénierie de prise de son
Paroles
I-មកដល់រ៉ានី ប្រពន្ធកម្សត់
ពេលអានសំបុត្រ អូនកុំតក់ស្លុត
រន្ធត់ចិន្ដាអើយ! ពេលនេះបងនៅ
ឆ្ងាយណាស់ជីវា ទាំងខ្លួនរៀមរា
ក៏មិនដឹងថា នៅទីណាផង។
II-ស្រោមខ្នើយអង្រឹង ហើយនិងទឹកឃ្មុំ
បងផ្ញើឲ្យម៉ុម សូមអូនរៀបចំ
ទុកណានួនល្អងអើយ!ពេលកូនយើងកើត
មានអង្រឹងចង រ៉ានីមាសបង
អត់ទោសប្ដីផង កុំសោយសោកា។
R-ថ្ងៃ២០មិថុនា ឱរាអួលណែន
ទឹកភ្នែករាប់សែន ស្រក់លើអក្ខរាអើយ!
លាដើម្បីជួប និងជាតិសាសនា
ដើម្បីគ្រួសារ ជួបជុំជាថ្មី។
III-កុំភ្លេចពាក្យបង ផ្ដាំអូនឲ្យសោះ
សូមអូនដាក់ឈ្មោះ ម៉ាណែតកូនប្រុស
ម៉ាណាកូនស្រី អើយ! តំណាងអូនបង
ចំណងស្នេហ៍ភក្ដី ចូរចាំពាក្យប្ដី
អប់រំកូនថ្លៃ ឲ្យដើរផ្លូវល្អ។
Written by: ង៉ូវ សូរិន, ផល វឌ្ឍនៈ