Crédits
INTERPRÉTATION
Ros Sereysothea
Interprète
COMPOSITION ET PAROLES
Ros Sereysothea
Composition
PRODUCTION ET INGÉNIERIE
Ros Sereysothea
Production
Paroles
សូរទឹកជ្រោះហូរច្រោះថ្មភ្នំ
សូរសៀងសត្វយំ
រងំលើចុងព្រឹក្សា
សូរល្វើយល្វើយ
ប្រលែងនឹងស្នូរថ្មដា
ក្នុងជលសា
គង្គាពពុះស្គុសស្គាយ
ទឹកហូរខ្ចាយ ហូរគ្មានថ្ងៃស្រាក
ស្នេហ៍យើងស្មោះស្ម័គ្រ
គ្មានថ្ងៃណានឹងប្រេះធ្លាយ
បើបងព្រាត់
រូបអូន អូនសូន្យជន្មា
យកគង្គា
ថ្មដាជាទីមរណៈ
បងអើយគេងទៅ
គេងកើយភ្លៅស្រី
អូនបំពេរថ្លៃ មិនឱ្យអន់អាក់
បើថ្ងៃ ហ្នឹងព្រាត់
អូនសូម ថ្នមថ្នាក់
ប្រុសកែវវ លក្ខណ៍
ឱ្យអស់ ចិន្តា
បើបងព្រាត់ ព្រាត់ពីអូនទៅ
សូមបង ចាំនៅ
ពាក្យសត្វ សារិកា
ឆ្លើយឆ្លងគ្នា
អបអរ នឹងគូវាសនា
ឬកន្និដ្ឋា
ស្នេហា ជាល្បែងលួងចិត្ត
សត្វអើយ អ្នកកុំយំអី
ខ្ញុំខ្លោចផ្សាណាស់
ឬមួយអ្នកយំ
អ្នកយំចំអកឱ្យរូបខ្ញុំ
Written by: Ros Sereysothea

