Sinn Sisamouth के शीर्ष गीत
क्रेडिट्स
PERFORMING ARTISTS
Sinn Sisamouth
Performer
COMPOSITION & LYRICS
វ៉ោយ ហូរ
Songwriter
गाने
កុំយំថ្វីណាស្រីព្រលឹង កុំព្រួយកុំខឹងបងនឹងសូមលាស្រីហើយ
ហុឺៗៗ បងវិលវិញទេព្រលឹងអើយ នៅឱ្យបានស្បើយត្រាណត្រើយកុំក្បត់ចិន្តា
កុំសង្ស័យថាបងឃ្លាតទៅ ភ្លេចស្នេហ៍ភ្លេចស្នេហ៍ភ្លេចពៅដែលនៅតែឯងឯកា
ហុឺៗៗ បងលាទៅផ្សងវាសនា ដើម្បីរក្សាអនាគតស្នេហាថ្លៃ
(បន្ទរ) កុំយំកុំសោកាណាអូនណា ណាស្នេហាជីវារងចាំបងចុះ
កុំយំកុំសោកាណាអូនណា ណាស្នេហា មេត្តាជឿបងណាស្រី
បងហ៑ានស្បថមិនក្បត់ទេ ខ្យល់ទឹកទន្លេដួងខែជួយជាសាក្សី
ហុឺៗៗ បើចិត្តស្នេហ៍ប្រែផុតរស្មី បើបងភ្លេចស្រីលោកិយប្រល័យបងចុះ
កុំយំថ្វីណាស្រីព្រលឹង កុំព្រួយកុំខឹងបងលាស្រីសិនហើយ
ហុឺៗៗ បងវិលវិញទេព្រលឹងអើយ នៅឱ្យបានស្បើយត្រាណត្រើយកុំក្បត់ចិន្តា
កុំសង្ស័យថាបងឃ្លាតទៅ ភ្លេចស្នេហ៍ភ្លេចស្នេហ៍ភ្លេចពៅដែលនៅតែឯងឯកា
ហុឺៗៗ បងលាទៅផ្សងវាសនា ដើម្បីរក្សាអនាគតស្នេហាថ្លៃ
(បន្ទរ) កុំយំកុំសោកាណាអូនណា ណាស្នេហាជីវារងចាំបងចុះ
កុំយំកុំសោកាណាអូនណា ណាស្នេហា មេត្តាជឿបងណាស្រី
បងហ៑ានស្បថមិនក្បត់ទេ ខ្យល់ទឹកទន្លេដួងខែជួយជាសាក្សី
ហុឺៗៗ បើចិត្តស្នេហ៍ប្រែផុតរស្មី បើបងភ្លេចស្រីលោកិយប្រល័យបងចុះ
Written by: វ៉ោយ ហូរ