Sinn Sisamouth के शीर्ष गीत
क्रेडिट्स
PERFORMING ARTISTS
Sinn Sisamouth
Performer
Ros Sereysothea
Performer
COMPOSITION & LYRICS
Sinn Sisamouth
Lyrics
गाने
ខ្ញុំសូមអរគុណ នាងជាពន្លឹក
ចិត្តបំរុងនឹក មកពីចំងាយ
អរគុណ!អរគុណ! ស្រស់កែវឆោមឆាយ
អ្នកមានគុណណាស់ ជួយយកអាសារ
មិនបាច់អរគុណ ខ្ញុំច្រើនពេកទេ
ជួយគ្នាគឺជា រឿងធម្មតា
គុណនេះមិនទាន់ ត្រឹមស្មើឡើយណា
កាលនៅឯផ្សារ លោកបានជួយខ្ញុំ
ខ្ញុំឆ្ងល់គេម្នាក់ ដែលជួយខ្ញុំនោះ
រូបរាងជាប្រុស ឫកពាសកិ្តសម
តែមុខមាត់ដូច ជាស្រស់មិត្តមុំ
ប្រហែលរៀមហើយ តើមែនទេពៅ?
ទេ! ទេ! មិនមែន គឺខុសស្រឡះ
ខ្ញុំទើបប្រទះ ឃើញអ្នកដួលនៅ
ទើបខ្ញុំយកអ្នក មកថែទាំទៅ
អរគុណពាលពៅ អរគុណជាថ្មី
ខ្ញុំសូមអរគុណ ដល់អ្នកវិញដែរ
ទេមិនបាច់ទេ ឆោមស្រស់ពិសី
យើងទាំងពីរនាក់ លាក់បាំងធ្វើអ្វី
ប្រហែលនិស្ស័យ មកពីព្រេងហើយ
Written by: Sinn Sisamouth