Sinn Sisamouth के शीर्ष गीत
क्रेडिट्स
PERFORMING ARTISTS
Sinn Sisamouth
Performer
COMPOSITION & LYRICS
Sinn Sisamouth
Lyrics
गाने
ភ្លេចហើយឬមុំ ខ្នងភ្នំអនុស្សាវរីយ៍
ដែលយើងទាំងពីរ ធ្លាប់បានទៅលេង
រៀមបានបីបម ថ្នាក់ថ្នមឱ្យគេង
ក្បែរទឹកថ្លាឆ្វេង
អូនស្ដាប់ស័ព្ទភ្លេង ធម្មជាតិរវើយ
ទឹកជ្រោះហូរហួស ឆ្ពោះទៅមហាសាគរ
តែក្លិនកេសរ នៅតែកៀកកើយ
បក្សីហើរទៅតែនៅចម្លើយ ឮសូរល្វើយល្វើយ
តើអូននេះហើយ ជាខ្នើយវាសនា
ខ្នងភ្នំ អនុស្សាវរីយ៍
លម្អង នភី រោយលើបុស្បា
រីករះរហង់ត្រចង់គាប់នេត្រា
ស្រស់ដូចស្នេហា រៀមនឹងថ្លើមថ្លៃ
នឹកឃើញទេមុំ ខ្នងភ្នំអនុស្សាវរីយ៍
ឬឆោមឆវី នាងភ្លេចសំដី
អូនបានសច្ចា ថាស្មោះលុះក្ស័យ
ទោះភ្នំរលាយ
តែចិត្តស្រីថ្លៃមិនរលាយឡើយ
ខ្នងភ្នំ អនុស្សាវរីយ៍
លម្អង នភី រោយលើបុស្បា
រីករះរហង់ ត្រចង់គាប់នេត្រា
ស្រស់ដូចស្នេហា រៀមនឹងថ្លើមថ្លៃ
នឹកឃើញទេមុំ ខ្នងភ្នំអនុស្សាវរីយ៍
ឬឆោមឆវី នាងភ្លេចសំដី
អូនបានសច្ចា ថាស្មោះលុះក្ស័យ
ទោះភ្នំរលាយ តែចិត្តស្រីថ្លៃមិនរលាយឡើយ
តែចិត្តស្រីថ្លៃមិនរលាយឡើយ
តែចិត្តស្រីថ្លៃមិនរលាយឡើយ
Written by: Sinn Sisamouth