गाने

សង្សារបានខ្លួន នោះនួននាង មិនសូវគិត
សង្សារបានចិត្ត អូនអាណិត ហើយស្រឡាញ់ផង
ហែលកាត់សមុទ្រ ហត់ក្រៃកន្លង
តែមិនទាន់ស្មើរ នឹងហត់នឹកបង
ដែលអូនប៉ុនប៉ងអើយ ជាគូវាសនា
ប៉ងជាគូ អឺអើយ វាសនា
បាត់មុខមួយភ្លែត ហាក់ដូចជាឃ្លាតមួយឆ្នាំ
ខំសួរខំផ្តាំអង្គុយចាំ ទាំងអន្ទះសា
ឃើញប្រុសសម្លាញ់ វិលវិញកាលណា
នឹកអរប្រៀបបាន ឃើញឋានទេវតា
រីកមុខដូចផ្កាអើយ ត្រូវទឹកសន្សើម
ផ្កាត្រូវទឹក អឺអើយ សន្សើម
សង្សារបានខ្លួន នោះនួននាង មិនសូវគិត
សង្សារបានចិត្ត អូនអាណិត ហើយស្រឡាញ់ផង
ហែលកាត់សមុទ្រ ហត់ក្រៃកន្លង
តែមិនទាន់ស្មើរ នឹងហត់នឹកបង
ដែលអូនប៉ុនប៉ងអើយ ជាគូវាសនា
ប៉ងជាគូ អឺអើយ វាសនា
បាត់មុខមួយភ្លែត ហាក់ដូចជាឃ្លាតមួយឆ្នាំ
ខំសួរខំផ្តាំអង្គុយចាំ ទាំងអន្ទះសា
ឃើញប្រុសសម្លាញ់ វិលវិញកាលណា
នឹកអរប្រៀបបាន ឃើញឋានទេវតា
រីកមុខដូចផ្កាអើយ ត្រូវទឹកសន្សើម
ផ្កាត្រូវទឹក អឺអើយ សន្សើម
Written by: Sisamouth Sinn
instagramSharePathic_arrow_out