Sinn Sisamouth के शीर्ष गीत
क्रेडिट्स
PERFORMING ARTISTS
Sinn Sisamouth
Performer
COMPOSITION & LYRICS
Uoy Heal
Lyrics
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
Producer
गाने
ទោចអើយទោចភ្នំ អ្នកយំព្រោះអ្វី
យំខ្វះចំណី
ឬយំព្រាត់ស្រី ជាទីស្នេហា
ទោចអើយបើយំ ព្រោះព្រាត់សង្សារ
កុំតូចចិត្តណា៎
ព្រោះស្នេហាយើង ស្នេហ៍គ្មាននិស្ស័យ
សូរិយាគងភ្នំ ទោចយំក្រៀមក្រំ
ចាកចោលទ្រនំ
យំរកសង្សារ ទាំងយប់ទាំងថ្ងៃ
យំព្រោះតែខឹង នឹងព្រានចង្រៃ
លួងលោមប្រល័យ
គូរគាប់ហរទ័យ កំពូលដួងចិត្ត
រឿងទោច និងខ្ញុំ
គឺរឿងតែមួយ
ទោះព្រួយក៏គ្មាន គេជួយអាណិត
ព្រាត់ស្នេហ៏ បាត់សូន្យ
រែងចំបែងចិត្ត
ឱគូជីវិត មើលចិត្តមិនយល់
ស្មានក៏មិនត្រូវ នឹកហួសនិស្ស័យ
ព្រាត់ហើយអាល័យ
ស្រមៃឃើញអូន ចិន្តាសែនខ្វល់
ឬមួយបងក្រ ឋានះមិនដល់
បានជានិមល
យល់ថ្មថាពេជ្យ លិចតាមសូរិយា
ទោចអើយទោចភ្នំ អ្នកយំព្រោះអ្វី
យំខ្វះ ចំណី
ឬយំព្រាត់ស្រី ជាទីស្នេហា
ទោចអើយបើយំ ព្រោះព្រាត់សង្សារ
កុំតូចចិត្តណា៎
ព្រោះស្នេហាយើង ស្នេហ៍គ្មាននិស្ស័យ
សូរិយាគងភ្នំ ទោចយំក្រៀមក្រំ
ចាកចោលទ្រនំ
យំរកសង្សារ ទាំងយប់ទាំងថ្ងៃ
យំព្រោះតែខឹង នឹងព្រានចង្រៃ
លួងលោមប្រល័យ
គូរគាប់ហរទ័យ កំពូលដួងចិត្ត
រឿង ទោចនិងខ្ញុំ
គឺរឿងតែមួយ
ទោះព្រួយក៏គ្មាន គេជួយអាណិត
ព្រាត់ស្នេហ៏ បាត់សូន្យ
រែងចំបែងចិត្ត
ឱគូជីវិត មើលចិត្តមិនយល់
ស្មានក៏មិនត្រូវ នឹកហួសនិស្ស័យ
ព្រាត់ហើយអាល័យ
ស្រមៃឃើញអូន ចិន្តាសែនខ្វល់
ឬមួយបងក្រ ឋានះមិនដល់
បានជានិមល
យល់ថ្មថាពេជ្យ លិចតាមសូរិយា
Writer(s): Uoy Heal
Lyrics powered by www.musixmatch.com