गाने
នឹកឡើងតូចចិត្ត អាណិតកូនស្រី
ចេះយំស្រដី សួររកមាតា
ឱ្យខ្ញុំឆ្លើយប្រាប់ដូចម្តេចទៅវា
ឱញាតិអើយសូមជួយមេត្តា គិតខ្ញុំផង
ប៉ាហា៎ទៅស្លាក់ ប៉ាខ្ជាក់វាស្លែង
ទ្រូងសែនចំបែង ចាប់ពើតខ្លោចផ្សា
គេឆក់ម្តាយកូនពីដើមទ្រូងប៉ា
ដូចខ្វេះនេត្រា ឱ្យក្ស័យសោះសូន្យ
ណ្ហើយឈប់យំសួរទៅណាកូនស្រី
កូនគង់ ដឹងក្តី ពេលណានាងធំ
ទុក្ខកូន នឹងប៉ាគឺជាទុក្ខធំ
យើងរស់ជួបជុំ ជាមួយជីដូន
បងសូមស្រែកច្រៀង ចំរៀងផ្ញើអូន
ថាកូនស្រីយើង អាយុបានប្រាំឆ្នាំហើយ
គេចេះ ស្រដីណាស់មាសបងអ្ហើយ
តែគ្មានវាសនាឡើយ បានរស់ក្បែរអូន
ណ្ហើយឈប់យំសួរ ទៅណាកូនស្រី
កូនគង់ដឹងក្តី ពេលណានាងធំ
ទុក្ខកូននឹងប៉ាគឺជាទុក្ខធំ
យើងរស់ជួបជុំ ជាមួយជីដូន
បងសូមស្រែកច្រៀង ចំរៀងផ្ញើអូន
ថាកូនស្រីយើង អាយុបានប្រាំឆ្នាំហើយ
គេចេះ ស្រដីណាស់មាសបងអ្ហើយ
តែគ្មានវាសនាឡើយ បានរស់ក្បែរអូន
Written by: Kong Bunchhoeun, Sisamouth Sinn