क्रेडिट्स
COMPOSITION & LYRICS
Dara Oum
Songwriter
गाने
បានម៉ុមអុំទូក ជាមួយបង
សប្បាយកន្លង អីអូនកុំភ័យ
បានម៉ុមអុំទូក ជាមួយបង
សប្បាយកន្លង អីអូនកុំភ័យ
បងនាំអូន ជិះលេងតាមជលស័យ
បងនាំអូន ជិះលេងតាមជលស័យ
រៀបរាប់អស់ត្រី ក្នុងបុរីមច្ឆា
រៀបរាប់អស់ត្រី ក្នុងបុរីមច្ឆា
ឈូកស ក្រហម អមព្រលិត
រៀមសែនពេញចិត្ត អីពេញស្នេហា
ឈូកស ក្រហម អមព្រលិត
រៀមសែនពេញចិត្ត អីពេញស្នេហា
ផ្កាក្រពុំ រីករុះរោយកេសា
ផ្កាក្រពុំ រីករុះរោយកេសា
អណ្ដែតត្រៀបត្រា
ចាំពេលណា អូនជួយបង
អណ្ដែតត្រៀបត្រា
ចាំពេលណា អូនជួយបង
ជួយអីប្រាប់ស្រី កុំអែអង់
ប្រាប់អូនឱ្យត្រង់ អឺយ! ណាប្រុសបង
ជួយអីប្រាប់ស្រី កុំអែអង់
ប្រាប់អូនឱ្យត្រង់ អឺយ! ណាប្រុសបង
ជួយអុំទូក ណាស្រស់នួនល្អង
ជួយអុំទូក ណាស្រស់នួនល្អង
អាសូរអូនផង អូនមិនចេះអុំទេ
អាសូរអូនផង អូនមិនចេះអុំទេ
ចេះមកពីរៀន មានពីរក
គួរស្រស់ពន្លក អីរៀនដូចគេ
ចេះមកពីរៀន មានពីរក
គួរស្រស់ពន្លក អីរៀនដូចគេ
តាំងពីកើត អូនមិនដែលអុំទេ
តាំងពីកើត អូនមិនដែលអុំទេ
ទូកនឹងងាករេ នាំបងជេរអូនហើយ
ទូកនឹងងាករេ នាំបងជេរអូនហើយ
ឱ! ទេពនារី ទីស្នេហា!
អូនមិនមេត្តា អីទ្រូងបងឡើយ
ឱ! ទេពនារី ទីស្នេហា!
អូនមិនមេត្តា អីទ្រូងបងឡើយ
ទ្រូងប្រុសបង នឹងបានឆ្លងដល់ត្រើយ
ទ្រូងប្រុសបង នឹងបានឆ្លងដល់ត្រើយ
កុំខូចចិត្តឡើយ ពាក្យអូនឆ្លើយលេងទេ
កុំខូចចិត្តឡើយ ពាក្យអូនឆ្លើយលេងទេ
Written by: Dara Oum