ឃុំ ប៉ុណ្ណាដែត के शीर्ष गीत
क्रेडिट्स
PERFORMING ARTISTS
ឃុំ ប៉ុណ្ណាដែត
Performer
COMPOSITION & LYRICS
នូ សុភក្តី
Composer
អ៊ាម វន្នី
Songwriter
गाने
1/ ដាក់កំហិតខ្លួនឯង ឈប់លលេងប្រឡែងល្បែងស្នេហា
ឈឺច្រើនលើកច្រើនសា ឆ្ងល់ខ្លួនឯងហេតុអ្វីមិនចេះចាំ
ទាំងដឹងឮគ្រប់យ៉ាង គេតែងតែបំពាន
ម្តេចនៅស្រេកឃ្លាន សុំនៅក្បែរគេ
2/ ស្មោះរហូតអស់ថ្លៃ ទើបលែងមានតម្លៃក្នុងចិត្តអូន
អត់ធ្មត់គ្រប់អស់ក្បួន មិនអាចទាញឱ្យស្ងួនឈប់សាវា
រឿងនេះបើរ៉ាយរ៉ាប់ បានត្រឹមតែទឹកនេត្រា
មានតែសម្រេចថា កាត់ផ្តាច់និស្ស័យ
R/ គម្រាមបេះដូង ពីថ្ងៃនេះឈប់ល្ងីល្ងើ
បើបេះដូងឯងនៅស្ទើរ ធ្វើភ្លើកុំចង់មានស្នេហ៍អី
គម្រាមបេះដូង ត្រូវឈប់ទាក់ទង ឈប់ចាញ់ល្បួងលួងលោមថ្លៃ
គ្មានស្រី ក៏យើងអាចរស់នៅបាន
3/ បើមិនចង់ដាច់ខ្យល់ បេះដូងអើយកុំខ្វល់ពីគេអី
នៅឱ្យស្ងៀមទៅថី ចាំបាច់អីលោតញាប់សន្ធាប់ច្រាល
កុំគិតថារឿងធ្ងន់ ដកបន្ទុកឱ្យធូរស្រាល
ថ្ងៃក្រោយលែងឈឺក្បាល ព្រោះស្នេហានេះ
Written by: នូ សុភក្តី, អ៊ាម វន្នី