Lagu Teratas Berdasarkan So Savoeun
Lirik
ឱ! អនិច្ចារ ខ្លងខែកប្រហារ
ដួងចិត្ត ខ្ញុំហើយ!
ខ្លងខែក រងំអូនយំសោកា
សន្សើមនេត្រាស្រក់ចុះឥតស្រាន្ត
បងឡើងប្រដាល់ពុំខ្លាចក្ស័យប្រាណ
ខ្លងខែករុញច្រានឱ្យយើងឃ្លាតឃ្លា
គេហ៊ោគេសើច គេសប្បាយ
ទ្រូងអូនស្ទើរធ្លាយ ពើតខ្លោចផ្សា
ដង្ហើមមិនដល់ សឹងក្ស័យសង្ខារ
បន់ស្រន់ទេវតាឱ្យបងមានជ័យ
មានតែ ទឹកភ្នែកសម្រាប់ជូនបង
ជូនជាចំណងចងជានិស្ស័យ
លើវេទិការ បើរៀមបងក្ស័យ
អូនក៏ស៊ូក្ស័យជាមួយថ្លៃហើយ
បងឈ្នះ ហើយអូននៅតែទឹកភ្នែក
ក្រែងលោថ្ងៃស្អែកបងបរាជ័យ
មានតែទឹកភ្នែក ជូនបងរាល់ថ្ងៃ
ទឹកភ្នែកចងដៃលុះថ្ងៃសូន្យអើយ
មានតែ ទឹកភ្នែកសម្រាប់ជូនបង
ជូនជាចំណងចងជានិស្ស័យ
លើវេទិការ បើរៀមបងក្ស័យ
អូនក៏ស៊ូក្ស័យជាមួយថ្លៃហើយ
បងឈ្នះ ហើយអូននៅតែទឹកភ្នែក
ក្រែងលោថ្ងៃស្អែកបងបរាជ័យ
មានតែទឹកភ្នែកជូនបងរាល់ថ្ងៃ
ទឹកភ្នែកចងដៃលុះថ្ងៃសូន្យអើយ
Lyrics powered by www.musixmatch.com