Lagu Teratas Berdasarkan Sinn Sisamouth
Dari
Lirik
រៀមសូមសួរសិន
ព្រលឹងមាសឆ្អិន អូនកើតឆ្នាំអី
រៀមសូមសួរសិន
ព្រលឹងមាសឆ្អិន អូនកើតឆ្នាំអី
ចង់ដឹងឆ្នាំស្រី
តើប្រុសថ្លៃ មានបំណងយ៉ាងណា
ព្រោះបងចង់ទាយ មិនមែនហោរា
ចេះពិត ប្រាកដកុំចេះតែថា
ចេះទាំងទាយ ដល់ជោគជតា
គូព្រេងវាសនា របស់ស្រីផង
គូព្រេងវាសនា របស់ស្រីផង
អូនកើតឆ្នាំកុរ
បើតាមក្បួនហោរ ល្អទេប្រុសបង
អូនកើតឆ្នាំកុរ
បើតាមក្បួនហោរ ល្អទេប្រុសបង
ល្អក្រៃកន្លង
ជើងលេខផ្សង ថាមានគេស្នេហា នៅជិតឬឆ្ងាយ
ជិតកនិដ្ឋា ប្រាប់មក បានទេ
កុំព្រួយ ជីវ៉ា តើប្រុសនោះ ជានរណា
ជើងលេខ ឆ្លើយថា គឺរូបប្រុសបង
ជើងលេខ ឆ្លើយថា គឺរូបប្រុសបង
រៀមសូមសួរសិន
ព្រលឹងមាសឆ្អិនអូនកើតឆ្នាំអី
រៀមសូម សួរសិន
ព្រលឹងមាសឆ្អិនអូនកើតឆ្នាំអី
ចង់ដឹងឆ្នាំស្រី
តើប្រុសថ្លៃ មានបំណងយ៉ាងណា
ព្រោះបងចង់ទាយ មិនមែនហោរា
ចេះពិត ប្រាកដកុំចេះតែថា
ចេះទាំងទាយ ដល់ជោគជតា
គូព្រេងវាសនា របស់ស្រីផង
គូព្រេងវាសនា របស់ស្រីផង
អូនកើតឆ្នាំកុរ
បើតាមក្បួនហោរ ល្អទេប្រុសបង
អូនកើតឆ្នាំកុរ
បើតាមក្បួនហោរ ល្អទេប្រុសបង
ល្អក្រៃកន្លង
ជើងលេខផ្សង ថាមានគេស្នេហា នៅជិតឬឆ្ងាយ
ជិតកនិដ្ឋា ប្រាប់មកបានទេ
កុំព្រួយជីវ៉ា តើប្រុសនោះ ជានរណា
ជើងលេខ ឆ្លើយថា គឺរូបប្រុសបង
ជើងលេខ ឆ្លើយថា គឺរូបប្រុសបង
Written by: សុីន សុីសាមុត