Dari

PERFORMING ARTISTS
Eung Nary
Eung Nary
Performer
Pen Ran
Pen Ran
Performer
COMPOSITION & LYRICS
ស្វាយ សំអឿ
Songwriter

Lirik

ដាក់ទ្រូ ទាន់ទឹកនៅជន់
ស្រីស្រស់តូចតន់ អូនអើយកុំភ័យ
គង់បានត្រីខ្លះ ធ្វើជាចំណី
អូនអើយអូនស្រី ដាំឆ្នាំងទុកទៅ
កំពឹស ក្រាញ់ ឬអណ្តែង
គង់ជាប់មិនលែង ទេណាស្រីពៅ
ទ្រូបងប្រឹសពីរ សុីតែទឹកជ្រៅ
ឡើងត្រូវចុះត្រូវ អូនឯងកុំព្រួយ
ព្រានទ្រូ ព្រានជុច ព្រានលាយ
ទៅស្ពាយមកស្តាយ គ្មានដែលបានមួយ
ឃើញតែប្រហុក ចុចកំពីងពួយ
ក្អកខ្ញុំស្លាប់ហើយ ទ្រាំមិនបានទេ
កិច្ចការ ភ្ជួររាស់ លែងនឹក
មួយយប់ទល់ព្រឹក ឃ្លាំចាំអីដែរ
ទៅចោលតែខ្ញុំ គេងនៅទំនេរ
មិនចេះខ្មាសគេ រកកូនប្រើគ្មាន
ដាក់ទ្រូ ទាន់ទឹកនៅជន់
ស្រីស្រស់តូចតន់ អូនអើយកុំភ័យ
គង់បានត្រីខ្លះ ធ្វើជាចំណី
អូនអើយអូនស្រី ដាំឆ្នាំងទុកទៅ
កំពឹស ក្រាញ់ ឬអណ្តែង
គង់ជាប់មិនលែង ទេណាស្រីពៅ
ទ្រូបងប្រឹសពីរ សុីតែទឹកជ្រៅ
ឡើងត្រូវចុះត្រូវ អូនឯងកុំព្រួយ
ព្រានទ្រូ ព្រានជុច ព្រានលាយ
ទៅស្ពាយមកស្តាយ គ្មានដែលបានមួយ
ឃើញតែប្រហុក ចុចកំពីងពួយ
ក្អកខ្ញុំស្លាប់ហើយ ទ្រាំមិនបានទេ
កិច្ចការ ភ្ជួររាស់លែងនឹក
មួយយប់ទល់ព្រឹក ឃ្លាំចាំអីដែរ
ទៅចោលតែខ្ញុំ គេងនៅទំនេរ
មិនចេះខ្មាសគេ រកកូនប្រើគ្មាន
Written by: ស្វាយ សំអឿ
instagramSharePathic_arrow_out

Loading...