Lagu Teratas Berdasarkan Im Song Soeum
Dari
PERFORMING ARTISTS
Im Song Soeum
Performer
Ros Sereysothea
Performer
COMPOSITION & LYRICS
Im Song Soeum
Composer
Lirik
អូនចាំមើលតែផ្លូវ មើលតែផ្លូវ
អធ្រាត្រយប់ជ្រៅមើលផ្លូវប្រុសបង
ព្រះចន្ទក៏រះចិត្តអូនមួហ្មង មួហ្មង
តើបងអ្នកនៅទីណា
អូនចាំ ចាំជានិច្ច ចាំជានិច្ច
គ្មានពេលណាភ្លេចទេពាក្យសន្យា
មាត់ស្ទឹងចាំងឆ្លុះឃើញភក្ដ្រា
ភក្ដ្រា កំព្រាឈរចាំម្នាក់ឯង
ឥឡូវប្រុសបង រាត្រីកន្លង
កន្លងហួសផុតទៅហើយ
ឮតែសំឡេង ដែលធ្លាប់ឆ្លងឆ្លើយ
អស់សង្ឃឹមហើយណាប្រុសថ្លៃ
ស្រឡាញ់តែបងមួយ តែបងមួយ
មិនឱ្យបងព្រួយនៅក្នុងហឬទ័យ
លុះស្គាល់រសជាតិហើយដោះដៃ
ចាញ់ដៃប្រុសថោកបោកស្រីគ្រប់ប្រាណ
បងចាំមើលតែផ្លូវ មើលតែផ្លូវ
អធ្រាត្រយប់ជ្រៅមើលផ្លូវនួនល្អង
ព្រះចន្ទក៏រះចិត្តបងមួហ្មង
មួហ្មង នួនល្អងអ្នកនៅទីណា
រង់ចាំ ចាំជានិច្ច ចាំជានិច្ច
គ្មានពេលណាភ្លេចទេពាក្យសន្យា
មាត់ស្ទឹងចន្ទឆ្លុះឃើញភក្ដ្រា
ភក្ដ្រាកំព្រាឈរចាំម្នាក់ឯង
ឥឡូវនួនល្អង រាត្រីកន្លង កន្លងហួសផុតទៅហើយ
ឮតែសំឡេង ដែលធ្លាប់ឆ្លងឆ្លើយ
អស់សង្ឃឹមហើយណាស្រីថ្លៃ
ស្រឡាញ់តែអូនមួយ តែអូនមួយ
មិនឱ្យអូនព្រួយក្នុងហឬទ័យ
ស្រឡាញ់បងហើយក៏ដោះដៃ
ដោះដៃ ចោលបងនៅឯកា
Written by: Im Song Soeum