Lagu Teratas Berdasarkan Sinn Sisamouth
Dari
PERFORMING ARTISTS
Sinn Sisamouth
Performer
COMPOSITION & LYRICS
Oum Dara
Songwriter
Lirik
អស់សង្ឃឹម ថានឹមនួនបែ ភក្ត្រា
បងលួចស្នេហា លើស្រស់ជីវ៉ា យូហើយ
បងខំ ញញឹម អូនធ្វើព្រងើយ
ទ្រូងអើយ អភ័ព្វ ម្លេះទេ!
ឬមួយបង គ្មានភ័ព្វវាសនា នឹងស្រី
ទើបអូនគ្មានក្តី ប្រណីមេត្តា ដូចគេ
ឬមួយ រូបបង ពុំគួរឱ្យស្នេហ៍
ឬកម្មបុព្វេ តាមផ្តន្ទា
កើតមកជាតិនេះ អភ័ព្វអ្វីម្លេះ
កម្មអ្វីមិនចេះ ផុតវេរា
វាសនា គម្រក់ នាំមកតែកម្មពៀរ
ឱ្យខ្ញុំវេទនា ម្លេះណា៎!
អស់! សង្ឃឹមហើយខ្ញុំនៅក្នុង ជាតិនេះ
ទ្រូងអើយស្ទើរប្រះ រលេះរលួយ ខ្លោចផ្សា
ខំស្រឡាញ់គេ គេមិនស្នេហា
ព្រះអើយថ្ងៃណា ស្គាល់សង្ឃឹម
កើតមកជាតិនេះ អភ័ព្វអ្វីម្លេះ
កម្មអ្វីមិនចេះ ផុតវេរា
វាសនា គម្រក់ នាំមកតែកម្មពៀរ
ឱ្យខ្ញុំវេទនា ម្លេះណា៎!
អស់! សង្ឃឹមហើយខ្ញុំនៅក្នុង ជាតិនេះ
ទ្រូងអើយស្ទើរប្រះ រលេះរលួយ ខ្លោចផ្សា
ខំស្រឡាញ់គេ គេមិនស្នេហា
ព្រះអើយថ្ងៃណា ស្គាល់ សង្ឃឹម
Written by: Oum Dara