Lagu Teratas Berdasarkan Sinn Sisamouth
Dari
PERFORMING ARTISTS
Sinn Sisamouth
Performer
Ros Serey Sothea
Performer
COMPOSITION & LYRICS
Ell Bunna
Songwriter
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
Producer
Lirik
ស្លឹក! ដូងធ្លាក់សំយាក
ឯស្លឹកចាក បងអ្ហើយធ្លាក់មកសំយុង
ស្លឹក! ដូងធ្លាក់សំយាក
ឯស្លឹកចាកអូន អ្ហើយធ្លាក់មកសំយុង
បងអ្ហើយអូនរៀបចំខ្លួន បម្រុង
រង់ចាំបង រៀងរាល់យប់ថ្ងៃ
គ្រែមុងខ្នល់ខ្នើយ អូនប៉ាក់ចាក់ច្នៃ
ចាំប្រុសថ្លៃ មករកស្នេហា
ស្លឹក! ដូងធ្លាក់សំយាក
ឯស្លឹកចាក អូនអើ្ហយធ្លាក់មកសាខា
ស្លឹក! ដូងធ្លាក់សំយាក
ឯស្លឹកចាកបងអ្ហើយធ្លាក់មកសាខា
អូនអ្ហើយផុត ខ្នើតនេះបងរួចការ
យាត្រាទៅ ទៅរកស្នេហ៍អូន
ប្រេងម្សៅទឹកអប់ក្រមួន ជំនូន
ចងដៃអូន មុនយើងរៀបការ
ស្លឹក! ដូងធ្លាក់សំយាក
ឯស្លឹកចាកបងអ្ហើយធ្លាក់មកសំយុង
ស្លឹក! ដូងធ្លាក់សំយាក
ឯស្លឹកចាក អូនអ្ហើយធ្លាក់មកសំយុង
បងអ្ហើយអូនរៀបចំខ្លួន បម្រុង
រង់ចាំបង ដោយអន្ទះសា
សំពត់ទាំងផ្នត់ បត់ចាំវេលា
ដោយចិន្ដា ស្នេហាស្មោះភក្ដី
ស្លឹក! ដូងធ្លាក់សំយាក
ឯស្លឹកចាក អូនអ្ហើយធ្លាក់មកត្រឈៃ
ស្លឹក! ដូងធ្លាក់សំយាក
ឯស្លឹកចាក បងអ្ហើយធ្លាក់មកត្រឈៃ
រនោចពិសាខ បងចូលសួរស្ដី
សុខ សិរី ដល់គូកល្យាណ
ផ្ទះឈើក្បឿងថ្មី ទ្រនំសុខសាន្ដ
យើងពីរប្រាណ បានសាងស្នេហ៍សុខអើយ
យើងពីរប្រាណ បានសាងស្នេហ៍សុខអើយ
Written by: Ell Bunna