Lirik

ឱ!ធម្មជាតិអើយ បង្កើតខ្ញុំហើយ ម្ដេចឡើយមកប្រល័យ ឲ្យក្ស័យវិញច្នេះណា បានយល់ស្នេហា ឥឡូវប្រែងងឹតឈឹង បើប្រែងងឹត ងងឹតទៅចុះ ជាតិនេះបានជាខុស អស់ហើយក្ដីរំពឹង ខ្ញុំឈប់ចង់ដឹង ឈប់រំពឹងហើយស្នេហា ធ្វើម្ដេចនិស្ស័យកម្ម តាមផ្ដន្ទា ជាតិនេះវេទនា គ្រាំគ្រាស្ទើរតែមរណា រស់នៅរាល់ថ្ងៃ ឥតន័យខ្លឹមសារ ជួបតែស្នេហា ហោះហើរដូចផ្សែង ភ្លឺហើយងងឹត ឥតយល់រស្មី ស្នេហ៍ហើយប្រែឥតន័យ រាល់ថ្ងៃទ្រូងចំបែង តែស៊ូទ្រាំរស់ ម្នាក់ឯងតាមព្រេងវាសនា ធ្វើម្ដេចនិស្ស័យកម្ម តាមផ្ដន្ទា ជាតិនេះវេទនា គ្រាំគ្រាស្ទើរតែមរណា រស់នៅរាល់ថ្ងៃ ឥតន័យខ្លឹមសារ ជួបតែស្នេហា ហោះហើរដូចផ្សែង ភ្លឺហើយងងឹត ឥតយល់រស្មី ស្នេហ៍ហើយប្រែឥតន័យ រាល់ថ្ងៃទ្រូងចំបែង តែស៊ូទ្រាំរស់ ម្នាក់ឯងតាមព្រេងវាសនា
Writer(s): Siv Son Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out