Lirik
មេត្តា! ញញឹម ទៀតទៅ
បងសូមរស់នៅជិតពៅហើយ
ស្រស់ណាស់!ស្រស់ណាស់! អូនអើយ
ហេតុម្ដេចឡើយ ត្រាណត្រើយព្រងើយនឹងបង
ទ្រាំអត់មិនបាន ទេស្រី
ចង់តែថ្នមបី បីត្រកង
អង្អែលអង្វរនួនល្អង
ថារូបបង ប៉ងស្ម័គ្រតែស្រីទេ
មេត្តា! មេត្តា!
ដល់ឱរា ខ្លោចផ្សាគ្មានពេលល្ហែ
បើឱ្យ ស្បថស្បែ
បងក៏ស្បថដែរ ស្នេហ៍បងអើយ
ជាតិនេះរូបបង រស់នៅ
រស់ព្រោះរូបពៅ នៅឆ្លងឆ្លើយ
ចង់បានកល្យាណ ត្រាណត្រើយ
មករួមខ្នើយ កៀកកើយជាគូស្នេហ៍
មេត្តា! មេត្តា!
ដល់ឱរា ខ្លោចផ្សាគ្មានពេលល្ហែ
បើឱ្យ ស្បថស្បែ
បងក៏ស្បថដែរ ស្នេហ៍បងអើយ
ជាតិនេះរូបបង រស់នៅ
រស់ព្រោះរូបពៅ នៅឆ្លងឆ្លើយ
ចង់បានកល្យាណ ត្រាណត្រើយ
មករួមខ្នើយ កៀកកើយជាគូស្នេហ៍
Writer(s): Sinn Sisamouth Svay Sam Eua
Lyrics powered by www.musixmatch.com